ផ្ទុះឡសម្ងួតនៅក្នុងរោងចក្រមួយកន្លែងនៅកំពង់ចាម បង្កជាអគ្គីភ័យ

0
66

ផ្ទុះឡសម្ងួតនៅក្នុងរោងចក្រមួយកន្លែងនៅកំពង់ចាម បង្កជាអគ្គីភ័យ

កំពង់ចាម៖ មានករណីផ្ទុះឡសម្ងួតក្នុងរោងចក្រមួយកន្លែងបង្កការភ្ញាក់ផ្អើលខ្លាំង និងរត់ចែកជើងគ្នា។ ករណីគ្រោះថ្នាក់ផ្ទុះនេះកើតឡើងនៅវេលាម៉ោងជាង២រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ក្នុងរោងចក្រកាលីនតុន ស្ថិតនៅឃុំខ្នុលដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្រោយផ្ទុះមួយសន្ទុះធំ អណ្តាតភ្លើងឆាបឆេះឡើងសន្ធោរសន្ធៅ ហើយខណៈពេលនេះសមត្ថកិច្ចបានឲ្យដឹងថា កងកម្លាំងសមត្ថកិច្ចជំនាញ កំពុងចេញអន្ដរាគមន៍ដើម្បីបាញ់ពន្លត់។ ចំពោះករណីនេះផងដែរថាមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សទេ ដោយគ្រាន់តែខូចខាតឡស្ទើរតែស្រុង។

ដោយឡែក មូលហេតុសមត្ថកិច្ចមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here