ព្រោះតែក្រ! ប្រឹងដឹកឈើតាមម៉ូតូ ដួលខ្លួនឯងត្រូវឈើសង្កត់ពីលើស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ
ខេត្តក្រចេះ៖ នៅថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩ នៅវេលាម៉ោង ១២: ០០នាទី ថ្ងៃត្រង់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំនុចផ្លូវលំត្រពាំងទូក ភូមិដូង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ម៉ូតូដឹកឈេីមួយគ្រឿងបេីកបរខ្វះការប្រុងប្រយ័ត្នបណ្ដាលអោយដួល ត្រូវឈេីសង្កត់ស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ។ ជនរងគ្រោះបើកបរម៉ូតូម៉ាក វេវអេស ពណ៌ ក្រហម គ្មានស្លាកលេខ បេីកបរដោយឈ្មោះ ឈុន ភា ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ធ្វេីដំណេីរពីលិច ឆ្ពោះទៅកេីត លុះមកដល់ចំណុចកេីតហេតុខាងលេី បានជៀសក្រលុកភក់ បណ្ដាលអោយដួលម៉ូតូ ត្រូវឈេីសង្កត់លើស្លាប់នៅនឹងកន្លែង។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកំណត់ហេតុពីម៉ូតូ នឹងដុំឈេី ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនបងប្អូនក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
Facebook Comments
