អុញនោះ! មានរឿងអីចេះ លោកហេងឡុងនឹងប្តឹងលោកមន្ត្រីយោធាម្នាក់ករណី…

0
711

អុញនោះ! មានរឿងអីចេះ លោកហេងឡុងនឹងប្តឹងលោកមន្ត្រីយោធាម្នាក់ករណី…

បុរសម្នាក់ជាមន្រី្តយោធាត្រូវបានចោទប្រកាន់ពីលោក ហេង ឡុង និងអ្នកនាង ចន ចន្ទលក្ខិណា ពាក់ព័ន្ធនឹងបទបរិហារកេរ្ត៍តាមបណ្តាញសង្គមហ្វេសបុកតាមរយះការខមិននៅការឡាយផ្ទាល់ចេញពីផេកអ្នកនាង ចន ចន្ទ។​

យោងតាមគណនីលោក ហេង ឡុងដែលត្រូវគូស្នេហ៍របស់អ្នកនាងចន ចន្ទលក្ខិណាបានសរសេររៀបរាប់នៅលើគណនីលោកថា៖”ថ្ងៃស្អែកសមាគមសិល្បករខ្មែរ នឹងប្ដឹងបុគ្គលរូបនេះដែលបានជេរប្រមាថមកលើ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលខ្លួនជាមន្ត្រីយោធា ឈ្មោះ អ៊ូ រិទ្ធី ដែលជាមន្ត្រីគំរូសម្រាប់ប្រជាពលរដ្ឋខ្មែរ។
ចាំមើលថាតើ ស្ថាប័នក្រសួងការពារជាតិនឹងត្រូវចាត់វិធានការយ៉ាងណាចំពោះបុគ្គលនេះ។
សូមជួយស៊ែរឱ្យមេគាត់ឃើញផង៕ ”

ទោះជាយ៉ាងណាគេមិនទាន់ដឹងថាតើនឹងមានវិធានការយ៉ាងណាទេទៅលើបុគ្កលដែលមានឈ្មោះថា អ៊ូ រិទ្ធីនោះទេ ដោយសារពេលនេះទាំងលោក ហេង ឡុង និងអ្នកនាងចន ចន្ទលក្ខិណា កំពុងតែក្តៅស្លឹកត្រចៀក ដោយថានឹងយកឈ្មោះសមាគមមកប្តឹងបុគ្គលនេះនៅថ្ងៃនេះតែម្តង៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here