បុរសម្នាក់ដេកស្លាប់នៅចញ្ចើមផ្លូវសង្ស័យជាករណីឃាតកម្ម!

0
251

បុរសម្នាក់ដេកស្លាប់នៅចញ្ចើមផ្លូវសង្ស័យជាករណីឃាតកម្ម!ភ្នំពេញ: មានការភ្ញាក់ផ្អើលដោយប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ដោយមានម៉ូតូម់ាក់សង់ឌ្រីមដួលនៅក្បែរនោះដែរ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០២ និង០០នាទីយប់ឈាងចូលថ្ងៃទី១៤ សីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវមហាវីថីឈ្នះឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា បុរសម្នាក់ដេកស្លាប់នៅចញ្ចើមផ្លូវសង្ស័យជាករណីឃាតកម្ម ដែលពេលនេះសមត្ថកិច្ចកំពុងតែកំពុងមុខសញ្ញា និងស្វែងរកមូលហេតុនៃការស្លាប់នេះ។ ចំពោះភិនភាគសព មានសំបុរសណ្តែកបាយ ស្លៀកខោគគី មានអាវយឺតសលាយប្រផេះ ចំណែកម៉ាក់សង់ឌ្រីម ពណ៍ខ្មៅ មានស្លាកលេខ ភ្នំពេញ2AE 5317។

សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុបានប្រាប់សារព័ត៌មានថា មិនទាន់មូលហេតុនៃការស្លាប់របស់បុរសម្នាក់នេះនៅឡើយទេ ចំពោះសំភារះលើខ្លួនដូចជាមិនមានបាត់អ្វីដែរ ដែលការស្លាប់នេះគេដាក់សង្ស័យថាអាចជាអំពើឃាតកម្ម៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here