អាណិតនាយពាក់មីណាស់ ឪពុកជាមិនទាន់ស្រួលផង អីលូវកូនពៅឈឺម្តងទៀត

0
145

អាណិតនាយពាក់មីណាស់ ឪពុកជាមិនទាន់ស្រួលផង អីលូវកូនពៅឈឺម្តងទៀត

កាលពីថ្មីៗនេះ តារាចម្រៀង និងកំប្លែងប្រុស នាយ ពាក់ មី បានបង្ហោះរូបភាពជាច្រើនធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន រួមជាមួយនឹងការសម្រាកព្យាបាលរបស់ឪពុកខ្លួន។

ជាមួយគ្នានេះដែរ ក្រោយពីការសម្រាកព្យាបាល ក្រោមមើលថែពីក្រុមគ្រូពេទ្យជំនាញៗនោះ ពេលនេះ ឪពុករបស់នាយ ពាក់ មី ក៏បានធូរស្បើយឡើងវិញ ព្រមទាំងត្រឡប់ទៅផ្ទះជាមួយនឹងទឹកមុស្រស់ស្រាយឡើងវិញ។ ប៉ុន្តែ បើតាមការបង្ហោះរបស់នាយ ពាក់ មី កាលពីម្សិលមិញ បែរជាបង្ហាញពីស្ថានភាពជំងឺកូនពៅរបស់ខ្លួន ជាមួយនឹងជំងឺគ្រុនឈាម ខណៈឪពុកលោកទើបតែជាសះស្បើយសោះ។

ក្នុងនោះផងដែរ លោកបានសរសេរថា៖«កូនពៅចូលពេទ្យទៀតហើយ គ្រុនឈាម ជាម្តងហើយ ឥឡូវឈឺទៀត»។ ក្រោយពីបានឃើញបានបែបនេះ គេសង្កេតឃើញមានបណ្ដាអ្នកគាំទ្ររបស់ខ្លួន បានសម្ដែងការព្រួយ និងជូនពរ ឲ្យឆាប់ជា ទៅលើកូន នាយ ពាក់មី គ្រប់គ្នាតែម្ដង។

គួរឲ្យដឹងផងដែរ នេះជាលើកទីពីរ ហើយដែលកូនពៅរបស់ នាយ ពាក់ មី បានកើតជំងឺគ្រុនឈាម ធ្វើឲ្យលោក មានការព្រួយបារម្ភជាខ្លាំង៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here