BreakingNews: នារីម្នាក់ខឹងសង្សាលោតសម្លាប់ខ្លួនពីលើផ្សារទំនើបអុីអន២ សែនសុខ

0
1004

BreakingNews: នារីម្នាក់ខឹងសង្សាលោតសម្លាប់ខ្លួនពីលើផ្សារទំនើបអុីអន២ សែនសុខ

ភ្នំពេញ៖ (ព័ត៌មានបឋម) ​តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានករណីនារីម្នាក់លោតសម្លាប់ខ្លួន នៅចំណុចកៀនចំណោតរថយន្ត ក្នុងផ្សារទំនើប អ៉ីអន២ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង៤០នាទី ថ្ងៃត្រង់ទី១៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចកៀនចំណោតរថយន្ត ក្នុងផ្សារទំនើប អ៉ីអន២ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ​។ ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងពិតប្រាកដថានារីម្នាក់នេះមានរឿងអ្វីជាមួយនឹងគ្រួសារឡើយ ប៉ុន្តែមានការបញ្ជាក់ពីសង្សារថានាងបានខឹងនឹងរូបគាត់ ហើយដើរឡើងពីលើអគារកន្លែងចតឡាន ហើយលោតចុះតែម្តង។ សូមរងចាំព័ត៌មានលម្អិតនាពេលក្រោយ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here