សូមចូលរួមរំលែកទុក្ខ! អ្នកម្នាង ស៊ីសុវត្ថិ សៀងឌីទទួលមរណភាពនៅថ្ងៃនេះ

0
107

សូមចូលរួមរំលែកទុក្ខ! អ្នកម្នាង ស៊ីសុវត្ថិ សៀងឌីទទួលមរណភាពនៅថ្ងៃនេះ

ប្រិយមិត្តប្រាកដជាបានស្គាល់ហើយអ្នកម្នាង ស៊ីសុវត្ថិ សៀងឌី ជាសែសានុវង្សស្តេចដែនដីកម្ពុជាដែលពីជំនាន់ដើមអ្នកមានជាអ្នកមានឈ្មោះល្បីល្បាញផ្នែកសិល្បៈភាពយន្ត ដូរតន្រ្តី និងរបាំជាដើម។

យោងតាមគណនីហ្វេសបុកដែលមានឈ្មោះថា ក្រុមព្រះសូរិយា បានបង្ហោះសារដ៏ក្រៀមក្រំសំដែងពីការសោកស្តាយ និងមានទុក្ខយ៉ាងក្រៀមក្រំដែលបាត់បង់ធនធានមនុស្សដ៏កម្របែបនេះ។ តាមគណនីហ្វេសបុកដដែលបានសរសររៀបរាប់ថា៖ “ដំណឹងមរណភាពដ៏សែនក្រៀមក្រំបំផុតរកអ្វីថ្លែងមិនបាន! អ្នកម្នាង​ ស៉ីសុវត្ថិ​ សៀងឌី​ បានទទួលមរណភាព​នៅក្នុងមន្ទីរពេទ្យ​ Lakwood រដ្ឋកាលីហ្វនៀ​ សហរដ្ឋអាមេរិក​នៅម៉ោង១២និង៤០នាទីថ្ងៃត្រង់ថ្ងៃទី១៨ខែសីហាឆ្នាំ២០១៩​ ម៉ោងនៅប្រទេសកម្ពុជា​។ យេីងខ្ញុំក្រុមព្រះសុរិយានិងបងប្អូនអ្នកស្នេហាវិស័យសិល្បៈទាំងអស់សូមសម្តែងនូវសេចក្តីក្តុកក្តួលអួលអាក់ជាពន់ពេកចំពោះការបាត់បង់វរសិល្បករខ្មែរដ៏ល្បីល្បាញរូបនេះ។សូមវិញ្ញាណក្ខន្ធអ្នកម្នាងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ”។

ទោះជាយ៉ាងណាក្នុងនាមជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសក៏បានចូលរួមសំដែងនូវទុក្ខដ៏ក្រៀមក្រំនេះផងដែរ សូមឌួងព្រលឹងអ្នកម្នាងទៅកាន់ភពស្ងប់សុខកុំបីខានឡើយ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here