សុខ ឥសាន្ត៖ ទណ្ឌិតរត់ចោលស្រុកត្រៀមខ្លួនចូលស្រុកហើយ អាជ្ញាធរកម្ពុជាក៏បានត្រៀមខ្នោះរួចហើយដែរ រង់ចាំតែឃើញមុខ

0
102

សុខ ឥសាន្ត៖ ទណ្ឌិតរត់ចោលស្រុកត្រៀមខ្លួនចូលស្រុកហើយ អាជ្ញាធរកម្ពុជាក៏បានត្រៀមខ្នោះរួចហើយដែរ រង់ចាំតែឃើញមុខ

ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងជាថ្មីថា អាជ្ញាធរបានត្រៀមខ្នោះរួចហើយសម្រាប់លោក សម រង្ស៊ី នៅពេលចូលមកដក់ស្រុកខ្មែរវិញ ទោះបីជាមកតាមច្រកណាក៏ដោយ។

លោក សម រង្ស៊ី បានអះអាងថា នឹងចូលស្រុកវិញនៅថ្ងៃទី៩ វិច្ឆិកា ដើម្បីមកដោះស្រាយបញ្ហានៅកម្ពុជា ដែលត្រូវបំផ្លាញដោយរាជរដ្ឋាភិបាលបច្ចុប្បន្ន ។

លោក សុខ ឥសាន បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ថា ជោគជ័យរបស់ក្រុមឧទ្ទាមក្រៅច្បាប់ក្នុងការចូលស្រុកដោយបានដាក់កាលបរិច្ឆេទចូលស្រុកនៅថ្ងៃទី៩ វិច្ឆិកា ។ តែរឿងទៅ ឬមិនទៅជាក់ស្តែងនៅមិនអាចដឹងបានទេ ។

លោកក៏បានចំអកទៅកាន់ លោក សម រង្ស៊ីថា បានកំណត់ថ្ងៃច្បាស់លាស់ និងថាចាប់ពីពេលនេះទៅដល់ថ្ងៃ៩ វិច្ឆិកា សភាពការណ៍នឹងមានការប្រែប្រួលដែលនោះមានន័យថា កាលបរិច្ឆេទនៃការចូលស្រុករបស់ក្រុមឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី នឹងផ្លាស់ប្តូរ ។

អ្នកនាំពាក្យបញ្ជាក់ថា សភាពការណ៍ចៃដន្យពីនេះរហូតដល់ខែវិច្ឆិកា ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់មិនហ៊ានចូលស្រុកទេ។ លោកបានលើកឡើងថា ការរំលឹកដាស់តឿនកុំឲ្យប្រជាជនមួយចំនួនចាញ់បោក ទៅទទួលទណ្ឌិតរត់ចោលស្រុករបស់គណបក្សកាន់អំណាចព្រោះ ជាចេតនាល្អកុំឲ្យប្រជាជនទាំងនោះយកខ្លួនទៅពាំងមុខជំនួសទណ្ឌិតនាំខាតប្រយោជន៍ខ្លួនអត់អំពើ ។

លោក សុខ ឥសាន បានបញ្ជាក់យ៉ាងមុតមាំថា “ទណ្ឌិតរត់ចោលស្រុកត្រៀមខ្លួនចូលស្រុកហើយ អាជ្ញាធរកម្ពុជាក៏បានត្រៀមខ្នោះរួចហើយដែរ រង់ចាំតែឃើញមុខ ដោយមិនគិតថា នៅថ្ងៃណានោះទេ” ។អ្នកនាំពាក្យក៏បានហៅចរឹកនិងពាក្យសំដីលោក សម រង្ស៊ីគឺជាមេភេរវករមានចរឹកធ្វើកញ្ជះចក្រព័ត្រនិយមឈ្លានពានអន្តរជាតិ ។ មេភេរវករកំពុងអន្ទះសារមិនហ៊ានចូលស្រុកដូចការសន្យាទេ។

មិនហ៊ានប្រាប់ពីការចូលស្រុកច្បាស់លាស់គឺមានន័យថា មិនហ៊ានមកពន្យាពេលទុកប្រមូលលុយសិន ។លោកគូសបញ្ជាក់ថា “ទោះចូលតាមច្រកណាក៏ដោយនៅតែខ្នោះដៃនិងគុកដូចគ្នាដដែល ។ ប្រកាសចូលស្រុកវិញច្រើនលើកច្រើនសារ តែមិនឃើញចូល ភូតអត់ហ៊ានចូលឡើយ» ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here