ខ្លាំងបាត់!!មិនទាន់បានដាក់ពាក្យស្រួលបួលផង កំលោះសង្ហាម្នាក់ធ្លាក់មួយបាត់!

0
55

ខ្លាំងបាត់!!មិនទាន់បានដាក់ពាក្យស្រួលបួលផង កំលោះសង្ហាម្នាក់ធ្លាក់មួយបាត់!

ថៃ ៖ រឿងរ៉ាវដល់ល្បីដោយកាលពីថ្មីៗនេះប្រភពហ្វេសប៊ុករបស់ ម្ចាស់ចំការធូរ៉េនម្នាក់បានប្រកាសស្វែងរកកូនប្រសារប្រុសម្នាក់ ទុកមើលថែរក្សាកូនស្រីគាត់ ដែលនាងមិនទាន់មានម្ចាស់បេះដូងនៅឡើយទេ លើសពីនេះទៅទៀត គាត់សន្យាថានិងប្រគល់ទ្រព្យសម្បត្តិជាច្រើនទុកអោយរកស៊ីទៀតផង ដែលគិតត្រួសៗរហូតដល់ទៅ១០លានបាត ហើយបើខ្វះខាត គាត់ថែមអោយទៀតផង ។

ប៉ុន្តែគាត់មានលក្ខណ្ឌ័៣ចំនុចដូចខាងក្រោមនេះ ១-រឿងចំណេះដឹងគ្មានបញ្ហា សុំតែអាចសរសេរ និងអានអក្សរបាន ២- ឧស្សាហ៍ព្យាយាម អត់ធ្មត់ការងារ ៣- មិនពូកែចាយលុយ ចូលចិត្តធ្វើចំការធូរេន អ្វីដែលភ្ញាក់ផ្អើលនោះគ្រាន់តែផុសរួចភ្លាម សុទ្ធតែអ្នកខំមិនសែល និងសុំដាក់ពាក្យទៀតផង ។ លោកបន្ថែមទៀតថា អ្នកមកដាក់ពាក្យកុំភ្លេច យកខោអាវមកផងព្រោះមានរយៈពេលដល់ទៅ៣ខែ គាត់និងអោយកូនកំលោះទំាងអស់ធ្វើការរហូតដល់៣ខែ ក្នុងចំការគាត់បើអ្នកណាស៊ូទ្រំាបាននោះ លោកនិងជ្រើសយក ក្នុងនោះមានកំលោះសង្ហារម្នាក់ឈ្មោះ  Premyosapon គាត់សង្ហាជ្រុលពេកដែលនឹងអាចធ្វើឲ្យ កូនស្រីរបស់លោកខ្ទាំបេះដូងបាន ដូចនេះគាត់មិនទទួលទេ ។ ស្របពេលដែលកូនស្រីពៅរបស់លោក Anon នាង Kanjasita (អាយុ២៦) ក៏មិនហ៊ានជំទាស់នឹងបំណងឪពុក ដោយអ្វីៗនាងធ្វើទៅតាមការសម្រេចចិត្តរបស់ឪជានិច្ច។

សូមបញ្ជាក់ថាកូនក្រមុំKanjasita  មិនមែននាងមិនធ្លាប់មានសង្សារ ឬមិត្តប្រុសនឹងគេនោះទេ ពីមុនមកនាងក៏ធ្លាប់មានមិត្តប្រុសម្នាក់ជាជនជាតិចិន ចូលមកក្នុងជីវិតរបស់នាងផងដែរ កាលនាងអាយុខ្ទង់ ២២ ២៣ឆ្នាំ។របស់ថៅកែធូរ៉េននេះ នាងនឹងមិត្តប្រុសបានស្រលាញ់គ្នាតែ ២ឆ្នាំប៉ុណ្ណោះ ទំនាក់ទំនងរបស់នាងក៏បានប្រេះឆា (មិត្តប្រុសនាងមានថ្មី)។

ស្រីស្អាតកូនពៅថៅកែទុរេនរូបនេះ បានបន្តទៀតថា ក្រោយមកនាងពិតជាខូចចិត្ត និងខ្ទាំបេះដូងយ៉ាងខ្លាំង រហូតធ្វើឲ្យនាងលែងចង់ស្គាល់បុរសណាទៀត ទើបត្រូវឪពុកនាងជាអ្នកផ្តួចផ្តើមជាថ្មី ម្យ៉ាងឪពុករបស់នាងក៏កាន់តែចាស់ ដូច្នេះនាងមានតែស្របតាមបំណងឪពុករបស់នាងប៉ុណ្ណោះ៕

ប្រិយមិត្តចង់ដឹងសង្ហារយ៉ាងណានោះទស្សនារូបភាពខាងក្រោមនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here