Share! នៅលើកញ្ចប់ថ្នាំ Panadol បើមានសញ្ញាទាំង៣នេះហាមប្រើជាដាច់ខាតព្រោះជាថ្នាំក្លែងក្លាយ

0
164

Share! នៅលើកញ្ចប់ថ្នាំ Panadol បើមានសញ្ញាទាំង៣នេះហាមប្រើជាដាច់ខាតព្រោះជាថ្នាំក្លែងក្លាយ

យោងតាមសារព័ត៌មាន WORLDOFBUZZ បានរាយការណ៍ថា ថ្នាំ Panadol (ថ្នាំបំបាត់ឈឺក្បាល) ក្លែងក្លាយកំពុងត្រូវបានគេចែកចាយលក់នៅតាមឱសថស្ថានមួយចំនួនក្នុងប្រទេសម៉ាឡេស៊ី។ ហើយដើម្បីជួយឲ្យលោកអ្នកអាចដឹងថា ថ្នាំ Panadol ណាក្លែងក្លាយ ឬជាផលិតផលពិតនោះ លោកអ្នកអាចធ្វើការសម្គាល់ដូចខាងក្រោមនេះបាន៖

១. ពិនិត្យមើលលេខកូដនៅលើសម្បកថ្នាំ ព្រោះថ្នាំក្លែងក្លាយពុំមានលេខកូដត្រឹមត្រូវតាមស្ដង់ដារលេខកូដផលិតផលរបស់ម៉ាឡេស៊ីឡើយ។ ២.សរសេរឈ្មោះក្រុមហ៊ុនផលិតខុស។ ឈ្មោះពិតរបស់ក្រុមហ៊ុនគឺ GlaxoSmithKline ខណៈថ្នាំក្លែងក្លាយប្រើឈ្មោះ ClaxoSmithKline។ ៣.រូបរាងរបស់ថ្នាំមិនមូលល្អនោះទេហើយសាច់ថ្នាំក៏មិនម៉ត់ល្អដែរ ពេលខ្លះមានថ្នេរមិនស្មើគ្នាទៀតផង។ ថ្នាំ Panadol ពិតប្រាកដមានរាងមូលល្អ និងគ្មានស្នាមបែកឡើយ៕

អត្ថបទ៖ Khmernote

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here