ពិតជាឡូយមែន! កាណូតកណ្តុរទើបចេញថ្មីនៅអុីតាលី

0
29

បរទេស៖ នេះជាកាណូតស៊េរីថ្មីរាងដូចកូនកណ្តុរ មានឈ្មោះផ្លូវការថា The Royal Version 001 ផលិតដោយក្រុមហ៊ុនផលិតនាវារបស់អ៊ីតាលីមួយឈ្មោះ Jet Capsule។ កាណូតនេះមានប្រវែង៨ម៉ែត្រ ផ្ទុកអ្នកដំណើរបានចន្លោះពី ៨ ទៅ ១២នាក់ រួមទាំងអ្នកបើក។

កាណូត The Royal Version 001  មានតម្លៃ  ២៥ម៉ឺនដុល្លារ  បំពាក់បច្ចេកវិទ្យាថ្មីៗជាច្រើន។  ផ្ទៃខាងក្នុងត្រូវបានគេភ្ជាប់មកជាមួយដំបូលឃាំងជិតនៅផ្នែកខាងលើ និង កញ្ចក់ការពារគ្រាប់ព័ទ្ធជុំវិញ។  នៅផ្ទៃខាងក្រោយមានបំពាក់បន្ទប់ទឹក និងបន្ទប់ហូបអាហារតូចមួយ។ គេក៏អាចច្នៃបន្ទប់ហូបអាហារទៅជាបារបានផងដែរ។

កាណូតកូនកណ្តុរនេះត្រូវបានគេចំណាយពេល ៦ខែដើម្បីសាងសង់ និងបំពាក់ម៉ាស៊ីនមេប្រភេទ Yangmar diesel engines  អាចរត់បានល្បឿន ១១២,៦គីឡូម៉ែត្រក្នុងមួយម៉ោង។

យោងតាមប្រសាសន៍របស់លោក Lazzarini បាននិយាយថា “ខ្ញុំចង់បង្កើតកាណូតមួយបើទោះបីជាមិនសូវធំ  តែអាចទាក់ភ្នែកជាមួយរចនាបទប្លែកពីគេ។ នៅពេលដែលយើងយកកាណូត The Royal Veresion 001 នេះទៅជិះលើឆ្នេរ ខ្ញុំជឿថាមនុស្សជាច្រើននឹងឡើងលើដំបូលវាដើម្បីថតរូប”៕

សូមទស្សនាវីដេអូខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here