វីដេអូស្តែងៗ! ករណីរថយន្តស្ទូចរអិលថយក្រោយកិនបុរសម្នាក់ស្លាប់យ៉ាងអាណោធអធ័ម(មានវីដេអូ)

0
1108

វីដេអូស្តែងៗ! ករណីរថយន្តស្ទូចរអិលថយក្រោយកិនបុរសម្នាក់ស្លាប់យ៉ាងអាណោធអធ័ម(មានវីដេអូ)

ភ្នំពេញ៖ បុរសម្នាក់ បានស្លាប់យ៉ាងរន្ធត់នៅក្រោមកង់រថយន្ត ខណៈដែលត្រូវបានរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង បើកឡើងចំណោតរអិលថយក្រោយ កិនស្លាប់តែម្តង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុង ក្លោងទ្វារវត្តពោធិ៍ញាណ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តមានឈ្មោះ ឆាយ វណ្ណៈ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរបុកគ្រឹះ ស្នាក់នៅផ្ទះលេខ៣៥០ ផ្លូវ២៧ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះដែលស្លាប់មានឈ្មោះ គ្រួច ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើរនៅស្រុកព្រះស្តេច ខេត្តព្រៃវែង មុខរបររត់តុ ស្នាក់នៅបច្ចុប្បន្នផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-9823 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ រថយន្តបើកបានបើកឡើងចំណោតចេញពីផ្លូវបេតុង ដើម្បីឡើងលើផ្លូវ៣៧១ តែឡើងមិនរួចក៏រអិលថយក្រោយ កិនពីលើម៉ូតូPCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FT-9631 និងកិនចំអ្នកបើកម៉ូតូជាប់ខាងក្រោមកង់រថយន្ត បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់តែម្តង។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយជំនាញចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បី រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here