ទម្រង់ថ្ងាសរបស់អ្នកអាចបញ្ជាក់បុគ្គលិកលក្ខណៈរបស់អ្នកប្រចាំថ្ងៃ

0
190

ទម្រង់ថ្ងាសរបស់អ្នកអាចបញ្ជាក់បុគ្គលិកលក្ខណៈរបស់អ្នកប្រចាំថ្ងៃ

កំសាន្ដៈ   តោះ​មើលទាំងអស់គ្នា​ជា​មួយយើងខ្ញុំ សូម​ពិនិត្យ​មើល​ប្រ​ភេទ​ថ្ងាសរបស់អ្នក​រួចធ្វើការផ្ទៀងផ្ទាត់ជាមួយគ្នា ដែលនិយាយ​ពី​បុគ្គលិក​លក្ខណៈ​​របស់អ្នក៖
​​. អ្នកដែលមានថ្ងាសទូលំទូលាយ

អ្នកដែលមានថ្ងាសទូលាយគឺជាមនុស្សដែលមានភាពឆ្លាតវៃ ងាយយល់ និងដឹងជាងមនុស្សដោយដទៃដោយមិនបាច់សួរនាំ ឬពន្យល់ច្រើន។ ត្រូវបាន​ពេញ​ចិត្ត​ដោយ​មនុស្ស​គ្រប់រូប ​​ជាពិសេស​អ្នក​ចាស់​ទុំ​ ហើយអ្នកគឺជា​មនុស្ស​ម្នាក់​ ដែល​ចូល​ចិត្ត​ក្នុង​ការ​ទំ​នាក់​ទំ​នង​សង្គម!
២. អ្នកដែល​មាន​ថ្ងាសតូច ឬចង្អៀត

មនុស្សដែលមានថ្ងាសតូចជាមនុស្សដែលចូលចិត្តប្រើប្រាស់អារម្មណ៍ និងមនោសញ្ចេតនា​បំផុត ដោយ​ធ្វើអ្វីតាមចិត្តគំនិត និងបេះដូងរបស់ខ្លួនឯង គឺមានន័យថា​អ្នក​ជា​ម្នាក់​ដែល​ចូល​ចិត្ត ជា​មួយ​នឹង​វិធី​ដែល​អ្នក​មាន!

៣. អ្នកដែល​មាន​ថ្ងាសត្រង់ ឬវែង

មនុស្សដែលមានថ្ងាសបែបនេះ គឺជាមនុស្សដែលសុភាពរាបសារ មានចិត្តស្មោះ ទៀងត្រង់ និងមានគុណធម៌។ នៅក្នុងជីវិត និងការងារគេជាមនុស្សដែលតស៊ូ ឧស្សាហ៍ព្យាយាម យកចិត្តទុក​ដាក់ និងម៉ឺងម៉ាត់បំផុត។ ប៉ុន្តែគេជាមនុស្សដែលតឹងរ៉ឹង ហ្មត់ចត់ និងដាច់ខាតបំផុតនៅក្នុងរឿងគ្រួសារ រឿងស្នេហា និងរឿងផ្ទាល់ខ្លួន។
៤. អ្នកដែល​មានថ្ងាសរាងកោង
មនុស្សដែលមានថ្ងាសកោងជាប្រភេទមនុស្ស មានភាពសប្បាយរីករាយជាប់នឹងខ្លួនជា​និច្ច។  អ្នក​ណាដែលនៅក្បែរខ្លួនគេតែងតែទទួលបានអារម្មណ៍ធូរស្រាល ជួបបរិយាកាសសប្បាយ​រីករាយរំសាយ​អារម្មណ៍តានតឹង។ ដោយសារគេជាមនុស្សដែលចូលចិត្តភាពអ៊ូអរ  ចូលចិត្តចូលចំណោមមនុស្សម្នា ​ ជា​មនុស្សដែលចូលចិត្តបង្កភាពរីករាយ ថែមទាំងជាទីចាប់អារម្មណ៍ដល់មនុស្សជុំវិញបែបនេះហើយ បាន​ជាមនុស្សប្រភេទនេះជាមនុស្សដែលមានសាច់ញាតិ មិត្តភក្តិចូលចិត្ត ស្រលាញ់រាប់អានច្រើនបំផុត។
៥. អ្នកដែល​មាន​ថ្ងាសរាងជាអក្សរ M ឬ រាងបេះដូង

មនុស្សដែលមានថ្ងាសរូបរាងបែបនេះជាមនុស្សដែលមានការគិតត្រិះរិះពិចារណា មានទេពកោស​ល្យ  រស់រវើក   និងមានការច្នៃប្រឌិតខ្ពស់។ គេជាមនុស្សដែលមានការស្រមើស្រមៃលើសគេ ចូលចិត្តសម្លឹង​មើលអ្វីដែលនៅខ្ពស់ៗ បានន័យថាគេចូលចិត្តធ្វើអ្វីដែលថ្មី ប្លែក និងគួរជាទីចាប់អារម្មណ៍។
៦. អ្នកដែល​មាន​ថ្ងាសខ្ពស់រាងជាកំពូលភ្នំ

ជាម្នាក់ដែល​មាន​បុគ្គលិកលក្ខណៈទន់ភ្លន់ និងសុភាពរាប អ្នក​មាន​ចិត្ត​ស្រលាញ់​ និងចិត្តល្អ។ អ្នក​អាច​នឹង​មានការប្រកែក​តវ៉ា​តិច​តួច ហើយ​មាន​ឆន្ទៈ​លះ​បង់​ខ្ពស់ ទៅលើ​ម្នាក់​អ្នក​ដែល​មានសំណាង ដែលបានយក​ឈ្នះ​សេចក្ដីស្រឡាញ់ពីអ្នកបាន​!
៧. អ្នកដែល​មាន​ថ្ងាសទឹករលក ឬស្រួច

អ្នកគឺជាម្នាក់​ដែល​មានចិត្ដ​​ រឹងរូស និងមានះបំផុត ភាពដ៏​ម៉ឹង​ម៉ាត់​របស់​អ្នក​អាច​នាំឲ្យ​អ្នក​ខ្លះ​គិតថា​ អ្នក​​​ជាមនុស្ស​ម្នាក់​ដែល​រឹងចចេស! អ្នកក៏ជា​ប្រភេទ​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់ខ្លួនឯង ច្រើនជាង​អ្នកដ៏ទៃ​បន្តិចបន្តួចផងដែរ ហើយអ្នកត្រូវការ​មាន​ចិត្ត​សប្បុរ​សបន្តិច​បន្ថែមទៀត៕
ជាការលើកទឹកចិត្ដ​ដល់មិត្ដទាំងអស់គ្នា​ ក៏ដូចជាការសូមសំណូមពរដល់ប្រិយ​មិត្ដ មិត្ដ​អ្នក​អាន​ទាំងអស់​ ​សូមកុំឲ្យ​តម្លៃមនុស្ស​ ដោយគ្រាន់​តែ​មើលទ្រង់ទ្រាយ​ និងតែសំបក​ក្រៅ​របស់មនុស្ស​អោយ​សោះ៕

ប្រភព៖ Civilay

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here