មានប្រជ្រុយ ១៤ ចំនុចលើរាងកាយអ្នកបញ្ជាក់ថាអ្នកជាមនុស្សមានវាសនាខ្ពស់

0
44

មានប្រជ្រុយ ១៤ ចំនុចលើរាងកាយអ្នកបញ្ជាក់ថាអ្នកជាមនុស្សមានវាសនាខ្ពស់

តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន ជំនឿលើការទស្សទាយនៅតែកើតមាននៅក្នុងសង្គមខ្មែរ គ្រាន់តែមានការនិយមផ្សេងៗពីគ្នាប៉ុណ្ណោះ ដូចជា ការទាយបៀរ ការចូលរូប មើលបាតដៃ និងទស្សទាយតាមរយៈមើលលើប្រជ្រុយដែលមាននៅលើរូបរាង ជាដើម។ ដើម្បីឲ្យកាន់តែជ្រាបច្បាស់នៅការទស្សទាយតាមរយៈការមើលប្រជ្រុយនៅលើ បបូរមាត់ ត្រង់ចង្កា ចិញ្ចើម ភ្នែក ឬត្រចៀក មានអត្ថន័យយ៉ាងណានោះ សូមអាននៅអត្ថបទដូចខាងក្រោម៖

១. ប្រជ្រុយនៅលើបបូរមាត់ៈ

បុរសណាដែលមានប្រជ្រុយនៅលើបបូរមាត់ជាអ្នកមានភ័ព្វសំណាងល្អណាស់ ទៅលើមុខរបររកស៊ីជួញដូរ និងទៅលើការហូបចុក។ ជនប្រភេទនេះទោះបីជាជួបភាពទុរ្ភិក្សអត់ឃ្លានយ៉ាងណាក្តី ក៏គេអាចមានស៊ីមានពាក់គ្រប់គ្រាន់។ ទោះបីជាមានភាពស្មុគស្មាញនៅក្នុងមុខរបររកស៊ីក្តី ក៏មិនសូវព្រួយបារម្ភអត់ការងារធ្វើដែរ។ ប៉ុន្តែ ចំពោះនារីដែលមានប្រជ្រុយបែបនេះ នាងតែងតែចាញ់ឧបាយកលរបស់ប្រុសព្រានបោកប្រាស់ យកខ្លួនប្រាណទៀតផង។

២. ប្រជ្រុយនៅត្រង់ចង្កាៈ

បុរស-ស្ត្រីណាដែលមានប្រជ្រុយនៅត្រង់ចង្កា លុះដល់វ័យចាស់ជរាទៅនឹងជួបនូវភ័ព្វវាសនាល្អ។ ប៉ុន្តែ បញ្ហាមួយគួរយកចិត្តទុកដាក់នោះ គឺប្រសិនបើចង្កាមានសម្លាកស្នាមអ្វីមួយឆូតកាត់លុះដល់វ័យចាស់ជរាទៅរាសីនឹងស្រុតចុះវិញជាពុំខាន។

៣. ប្រជ្រុយនៅចំពាក់កណ្តាលរោមចិញ្ចើមៈ

បុរស-ស្ត្រីណាដែលមានប្រជ្រុយនៅចំពាក់កណ្តាលនៃរោមចិញ្ចើមជា អ្នកមានថ្វីដៃនិងសមត្ថភាពខ្ពង់ខ្ពស់ ហើយមានមិត្តភក្តិច្រើនទៀតផង។ ប្រសិនបើជួបឧបសគ្គអ្វីមួយជនប្រភេទនេះនឹងត្រូវបានមិត្តភក្តិជួយដោះស្រាយឱ្យរួចពីទុក្ខទោស។ ម្យ៉ាងទៀតទោះបីជាមានសមត្ថភាពកម្រិតខ្ពស់យ៉ាងណាក្តី ក៏ពួកគេទាំងនោះមានការជួយឧបត្ថម្ភពីចៅហ្វាយនាយដោយចាំបាច់បំផុត។

៤. ប្រជ្រុយនៅក្នុងរោមចិញ្ចើមៈ

បុរស-ស្ត្រីណាដែលមានប្រជ្រុយនៅក្នុងរោមចិញ្ចើម ជាអ្នកសម្បូរទៅដោយចំណេះវិជ្ជា និងមានសមត្ថភាពកម្រិតខ្ពស់នៅក្នុងផ្នែកសិល្បៈ ម្ល៉ោះហើយនៅក្នុងមុខរបរនេះពួកអ្នកអាចពង្រីកបានដោយគ្មានបញ្ហាអ្វីចោទឡើងឡើយ។

៥. ប្រជ្រុយនៅខាងចុងរោមចិញ្ចើមៈ

បុរស-ស្ត្រីណាដែលមានប្រជ្រុយនៅត្រង់ខាងចុងរោមចិញ្ចើម ជាមនុស្សមានទ្រព្យសំណាងសម្បូរ ហូរហៀរ ហើយកាលពីនៅយុវវ័យអាចចំណេញបានប្រាក់កាសច្រើន ហើយជនប្រភេទនេះ គឺពុំខ្វះខាតប្រាក់កាសទេ ហើយក៏ពុំជួបការលំបាកវេទនាអ្វីផងដែរ។

៦. ប្រជ្រុយនៅត្រង់ចន្លោះរោមចិញ្ចើម និងរង្វង់ភ្នែកៈ

បុរស-ស្ត្រី ណាដែលមានប្រជ្រុយនៅត្រង់ចន្លោះនៃរោមចិញ្ចើម និងរង្វង់ភ្នែកជាមនុស្សមានសំណាងបំផុត ព្រោះមានចៅហ្វាយនាយជួយឧបត្ថម្ភម្ល៉ោះ ហើយគង់មានថ្ងៃណាមួយអាចចម្រុងចម្រើនជាពុំខាន។ ប្រសិនបើសាមីខ្លួនបានប្រកបមុខរបររកស៊ីតូចតាចក្តីក៏អាចមានសន្ទុះ ជឿនលឿនទៅមុខ យ៉ាងឆាប់រហ័សដែរ។

៧. ប្រជ្រុយនៅត្រង់ចុងកន្ទុយភ្នែកៈ

បុរស-ស្ត្រីណាដែលមានប្រជ្រុយនៅត្រង់ម្តុំចុងកន្ទុយភ្នែក ក៏ជាតំណាងនូវភ័ព្វវាសនាល្អ ដូចជា ប្រជ្រុយនៅត្រង់ចន្លោះ រោមចិញ្ចើម និងរង្វង់ភ្នែកដែរ គឺមនុស្សប្រភេទនេះត្រូវបានអ្នកផងជួយជ្រោមជ្រែង លុះត្រាតែបានសម្រេចនូវកិច្ចការអ្វីមួយ។

៨. ប្រជ្រុយនៅពីក្រោមត្របកភ្នែកៈ

បុរស-ស្ត្រីណាដែលមានប្រជ្រុយនៅក្រោមត្របកភ្នែកជាតំណាងនូវ ស្នេហ៍ច្រើន ព្រោះពួកគេ តែងតែភ្លើតភ្លើនក្នុងផ្លូវស្នេហា ហើយជារឿយៗក៏រងនូវទឹកភ្នែកជូតក្បាលជង្គង់ក៏ដោយសារតែរឿងស្នេហ៍ អភ័ព្វនេះដែរ។ ចំពោះនារីភេទវិញ លុះទទួលការរំភើបចិត្តរួចហើយ ទើបអាចដោះស្រាយបានតាមក្រោយ។ ម្ល៉ោះហើយបុរស-ស្ត្រីណាដែលមានប្រជ្រុយបែបនេះ ហើយមុននឹងទាក់ទងពីរឿងស្នេហា គួរតែលូក-ល សន្សឹមៗបានហើយដាច់ខាតកុំឱ្យធ្លាក់ចូលក្នុងរណ្តៅស្នេហ៍ឱ្យសោះ។

៩. ប្រជ្រុយនៅចំពីក្រោមប្រស្រីភ្នែកៈ

បុរស-ស្ត្រីណាដែលមានប្រជ្រុយនៅចំពីក្រោមប្រស្រីភ្នែកអាច ចាត់ទុកបានជាភ័ព្វសំណាងល្អណាស់  ព្រោះអាចនាំមកនូវជោគវាសនាល្អជាទីបំផុតសម្រាប់កូនចៅ។ ទោះបីជាសាមីខ្លួនពុំមានប្រជ្រុយ បែបនេះក្តី ហើយបានទៅរៀបការជាមួយនឹងអ្នកមានប្រជ្រុយបែបនេះនោះ ក៏អាចផ្តល់នូវភ័ព្វសំណាង់ដ៏ ល្អសម្រាប់កូនចៅដែរ។

១០. ប្រជ្រុយនៅចំហៀងក្តោងច្រមុះ:

បុរស-ស្ត្រីណាដែលមានប្រជ្រុយនៅត្រង់ចំហៀងក្តោងច្រមុះ គឺជាមនុស្សមានទ្រព្យសំណាងពេញ ហូរហៀរ ហើយប្រសិនបើក្រុមហ៊ុនណាមួយបានទទួលមនុស្សប្រភេទនេះចូលធ្វើការ គឺក្រុមហ៊ុននោះនឹងជួបតែការរីកចម្រើនឥតងាកក្រោយឡើយ។

១១. ប្រជ្រុយនៅចំពីលើស្នាមខ្សែមុខៈ

បុរស-ស្ត្រីណាដែលមានប្រជ្រុយនៅចំពីលើស្នាមខ្សែមុខលុះចូល ដល់មជ្ឈិមវ័យទើបមានការរីក លូតលាស់ និងចម្រុងចម្រើន។ ម្យ៉ាងទៀតកាលពីនៅកំលោះ-ក្រមុំធ្លាប់ជួបឧបសគ្គច្រើន ប៉ុន្តែប្រសិនបើខំពុះពារទីបំផុតអាចទទួលបានផ្លែផ្កាល្អជាពុំខានឡើយ។ ប្រជ្រុយនៅផ្នែកខាងលើបបូរមាត់ បុរស-ស្ត្រីណាដែលមានប្រជ្រុយនៅចន្លោះច្រមុះ និងបបូរមាត់ជាអ្នកមានទ្រព្យស្តុកស្តម្ភ ហើយមានជីវភាពប្រសើររុងរឿងទៀតផង។ រីឯស្ត្រីភេទអាចក្លាយជាចៅហ្វាយនាយទៀតផង។

១២. ប្រជ្រុយនៅជ្រុងចង្កាៈ

បុរស-ស្ត្រីណាដែលមានប្រជ្រុយនៅតាមជ្រុងចង្កា គឺជាមនុស្សមានទីលំនៅរស់នៅដោយសុខសាន្ត ហើយក្នុងពេលនេះដែរ អាចក្លាយទៅជាអ្នកមានស្តុកស្តម្ភមានទ្រព្យសម្បត្តិហូរហៀរ។

១៣. ប្រជ្រុយនៅលើថ្ពាល់ៈ

បុរស-ស្ត្រីណាដែលមានប្រជ្រុយនៅលើថ្ពាល់ជាអ្នកមានចរិតរឹងប៉ឹង ហើយត្រូវបានចាស់ទុំគោរព និងសរសើរ ម្ល៉ោះហើយអាចរួមរស់ដោយសុខសាន្តគ្រប់ពេលវេលា។ ប្រជ្រុយនៅលើកញ្ចឹង-ក អ្នកដែលមានប្រជ្រុយនៅលើកញ្ចឹង-ក គឺជាអ្នកមានជីវភាពធូរធារ ដោយពុំព្រួយបារម្ភចំពោះការខ្វះខាតឡើយ។

១៤. ប្រជ្រុយនៅត្រង់គល់ត្រចៀកៈ

អ្នកដែលមានប្រជ្រុយនៅត្រង់គល់ត្រចៀក ជាមនុស្សឆ្លាតវាងវៃ ទោះបីជាអ្នកនោះរាងទុយមុយក្តី ក៏អាចជាអ្នកមានប្រាជ្ញាភ្លឺថ្លាដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here