នារីត្រូវដឹង ៩ក្បាច់នេះសម្រាប់ការពារខ្លួន

0
22

នារីត្រូវដឹង ៩ក្បាច់នេះសម្រាប់ការពារខ្លួន

ពេល​មាន​បញ្ហា សតិស្មារតី​របស់​មនុស្ស​នឹង​ត្រូវ​ស្លន់ស្លោ​ ពិបាក​គ្រប់គ្រង​ស្ថានការណ៍។ ជាពិសេស​សម្រាប់​នារី បើ​ជួប​ហេតុការណ៍​ត្រូវ​គេ​ធ្វើ​បាប ឬ​រឿង​អាសន្ន​ផ្សេង​ទៀត គួរ​តែ​ស្វែង​យល់​ពី​ការ​ការពារ​ខ្លួន​ដោយ​ខ្លួន​ឯង មុន​នឹង​មាន​អ្នក​ណា​ម្នាក់​មក​ជួយ​ទាន់​ពេល​វេលា។

១. ពេល​ចេញ​ដើរ​ទៅ​ក្រៅ មិន​ថា​ថ្ងៃ​ឬ​យប់​ទេ នារីៗ​គួរ​ដាក់​ ស្ព្រាយ​ដែល​មាន​ជាតិ​ហឹរ (Spicy Spray)​ក្នុង​កាបូប ឬ​ហោប៉ៅ​សម្លៀកបំពាក់ និង​ដឹង​ពី​វិធី​ប្រើ​ឱ្យ​បានច្បាស់​ ដើម្បី​បង្ការ​ពេល​មាន​អ្នក​មក​ធ្វើ​បាប​នៅ​ពេល​យប់​ងងឹត ឬ​គ្មាន​អ្នក​នៅ​ក្បែរ​នោះ។

២. ពេល​មាន​ករណី​ប្លន់ មិន​​គួរ​ប្រថុយ​ត​ដៃ​ជាមួយ​ពួក​ចោរ​នោះ​ទេ ព្រោះ​ចេតនា​របស់​វា​គឺ​ចង់​បាន​របស់ ហើយ​អាច​ចាក​ចេញ​ទៅ​បាន​លឿន។ ដូច្នេះ​បើ​អ្នក​តដៃ ចោរ​អាច​នឹង​មាន​លាក់​របស់​គ្រោះថ្នាក់​ដូច​ជា​ កាំបិត ឬ​កាំភ្លើង ដែល​អាច​ឱ្យ​អ្នក​មានរបួស ឬ​គ្រោះថ្នាក់​ដល់​ជីវិត។ វិធី​ល្អ បើ​ទី​នោះ​ជា​កន្លែង​ស្ងាត់ គួរ​កុំ​ដេញ​តាម​ ឬ​ប្រតាយប្រតប់​តប​ឱ្យ​សោះ។

៣. បើ​អ្នក​ត្រូវគេ​មក​ធ្វើបាប គួរ​តែ​ស្រែក​ឱ្យ​ខ្លាំងៗ ព្រោះ​នឹង​ធ្វើ​ឱ្យ​ជននោះ​ភ័យ​ខ្លាច​បាន​ខ្លះ ហើយ​ក៏​អាច​​មាន​អ្នក​បាន​ឮ​ មក​ជួយ​ទាន់​ពេល​​ផង។

៤. ពេល​ដើរ​ម្នាក់​ឯង ឬ​ពេល​យប់​ព្រលប់ ស្រីៗ​គួរ​តែ​ទម្លាក់​សក់ ជាជាង​ចង​សក់​ឡើង​លើ ឬ​ក្រង ព្រោះ​ម៉ូដ​សក់​ទាំង​ពីរ​នេះ​ងាយ​ឱ្យ​គេ​ចាប់​ក្របួច​យើង​បាន​ជាប់ ហើយ​ក៏​មិន​ងាយ​រត់​គេច​បាន​ដែរ។

៥. បើ​មើល​ទៅ​ឃើញ​ថា ជន​ដែល​មក​វាយប្រហារ​អ្នក​មិន​មាន​របស់​គ្រោះថ្នាក់​ជាប់​ខ្លួន​ទេ អ្នក​អាច​វាយ​បក​វិញ​ដោយ​ដាល់​ត្រង់​ផ្នែក​ពោះ​ក្រោម​ឆ្អឹង​ជំនី ឬ​ប្រដាប់​ភេទ​។ វា​ជា​កន្លែង​ដែល​ចុក​អួល និង​ឈឺ​ចាប់​ខ្លាំង​ ហើយ​អ្នក​ក៏​អាច​គេច​ខ្លួន​បាន។

៦. ពេល​មាន​អ្នក​ណា​មក​ចាប់​ក​ដៃ​អ្នក​ជាប់ វា​អាច​នឹង​ពិបាក​ដោះ​ដៃ​ចេញ​វិញ​បាន។ គួរ​កុំ​ធ្វើ​តឹងតែង​ខ្លាំង​ពេក​ពី​ដំបូង ព្រោះ​ដើម្បី​កុំ​ឱ្យ​អ្នក​បង្ក​ចាប់អារម្មណ៍ ចាំ​មើល​ពេល​ភ្លេច​ខ្លួន អ្នក​ត្រូវ​គ្រលាស់​ដៃ​មួយ​ទំហឹង​ចេញ​ត្រង់​មេដៃ​ជន​នោះ។ វា​ជា​ចំណុច​​ខ្សោយ​ក្នុង​ការ​ក្ដាប់​ដៃ​ឱ្យ​ជាប់​ឡើង​វិញ។

៧. បើ​មាន​អ្នក​ទៅ​វាយ​ប្រហារ​អ្នក​នៅ​ក្នុង​ផ្ទះ ត្រូវ​រត់​សំដៅ​ទៅ​ផ្ទះ​បាយ​ជា​បន្ទាន់ ព្រោះ​ទី​នោះ​មាន​កាំបិត សម គ្រឿងហឹរ ចាន ឬ​ជ្រញ់​ដែល​អ្នក​អាច​ប្រើ​ដើម្បី​ការពារ​ខ្លួន។

៨. ត្រូវ​ចាំ​ថា ​គ្រឿង​អលង្ការ​ដូច​ជា​ ចិញ្ចៀន ខ្សែ​ក្រវាត់ ក្រវិល​អាច​ប្រើ​ដើម្បី​ជា​អាវុធ​ការពារ​ខ្លួន​ពេល​មាន​អាសន្ន​បាន។

៩. បើ​មាន​បញ្ហា​ កុំ​ឈរ​នៅ​ស្ងៀម អ្នក​ត្រូវ​ប្រើ​កែង​ដៃ ជង្គង់ ជើង ឬ​ផ្នែក​ណា​ដែល​រឹងៗ​នៅ​លើ​រាងកាយ​ដើម្បី​វាយ​បក​ទៅ​ជន​នោះ​វិញ។

គ្មាន​អ្វី​សំខាន់​ជាង​អាយុ​ជីវិត​ឡើយ ដូច្នេះ​អ្នក​គួរ​តែ​យល់​ដឹង​ពី​វិធី​ការ​ពារ​ខ្លួន​ឱ្យ​បាន​ទុក​ជា​មុន​ក្នុង​វេលា​គ្រោះថ្នាក់​ណា​មួយ​ជា​យថាហេតុ។ សង្ឃឹម​ថា​វិធី​សាស្ត្រ​ដែល​បង្ហាញ​ជូន​ខាង​លើ​អាច​មាន​ប្រយោជន៍​ដល់​នារីៗ​គ្រប់​គ្នា!

ប្រភព៖ Brightside

LEAVE A REPLY

Please enter your comment!
Please enter your name here