ពិតជាតារាគំរូមែន! លោក ខេមរះ សេរីមន្តជួយឧបត្ថម្ភដល់កីឡាករកាយវប្បកម្មកម្ពុជាលោក សំបូរ ចំនួន…

0
113

ពិតជាតារាគំរូមែន! លោក ខេមរះ សេរីមន្តជួយឧបត្ថម្ភដល់កីឡាករកាយវប្បកម្មកម្ពុជាលោក សំបូរ ចំនួន…

ភ្នំពេញ៖ រឿងរ៉ាវពាក់ព័ន្ធនឹងត្រកូលលោក សំបូរ ដែលជាកីឡាកាយវប្បកម្មកម្ពុជាហើយជាអ្នកម្ចាស់មេដាយមាសពិភពលោកកាលពីឆ្នាំមុនបានបញ្ចប់ទៅទាំងឈឺចាប់ក្រោយក្រសួងធ្វើសន្និសិតកាសែតថា ការប្រកួតនៅថៃកន្លងទៅនៅប្រទេសថៃគឺជាការប្រកួតមិនពេញលេញដូចនេះលុយ១២០លាន លោកបានត្រឹមតែ២០ប៉ុណ្ណោះ។

ទន្ទឹមនឹងព័ត៌មាននេះបានខ្ទរខ្ទាតាមបណ្តាញសង្គម និងតាមការផ្សាយរបស់Tvfb បានធ្វើអោយពលរដ្ឋខ្មែរជាច្រើនកើតក្តីអាណិតដល់លោក សំបូរដែលជាកីឡាករតំណាងជាតិដ៏ល្បីរូបនេះ។ អ្វីដែលវិសេសជាងនេះទៅទៀតគឺលោក ខេមរះ សេរីមន្តបានចូលរួមជួយដល់លោក សំបូរ ជាទឺកប្រាក់១០០០ដុល្លា តាមរយះលោក សុវណ្ណរិទ្ធីជាអគ្គនាយក Tvfb នេះជាទឹកចិត្តដ៏ល្អរបស់កំពូលតារាចម្រៀងដ៏ល្បីប្រចាំនៅផលិតកម្ម រស្មី ហង្ស មាស។

រហូតមកដល់ពេលនេះ លោក សំបូរ និងបងរបស់គាត់បានត្រលប់បាត់ដំបងវិញហើយ ដោយសារតែក្រសួងមិនមានដំណោះស្រាយអោយពួកគាត់តាមលក្ខខណ្ឌដែលចង់បាន៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ វីដេអូ tvfb

LEAVE A REPLY

Please enter your comment!
Please enter your name here