ម្ចាស់បទ”ទឹកភ្នែកខ្ទើយ” លោក អាន វិសាល ត្រូវក្មេងស្ទាវមួយក្រុមវាយលោកហូរឈាមស្រោចខ្លួន

0
136

ម្ចាស់បទ”ទឹកភ្នែកខ្ទើយ” លោក អាន វិសាល ត្រូវក្មេងស្ទាវមួយក្រុមវាយលោកហូរឈាមស្រោចខ្លួន

ភ្នំពេញ៖ ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៧​ ខែមីនា ឆ្នាំ២០១៩ នៅផ្លូវលេខ១១៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព៍ត៌មានបានឲ្យដឹងថា ដំបូងឡើយ លោក អាន វិសាល បានចេញពីហាងមួយកន្លែង ដែលគាត់ច្រៀង ជិះម៉ូតូម៉ាកCD ធ្វើដំណើរមកដល់ផ្លូវ១១៣ ក៏បានចុះទៅទិញអីហូប ស្រាប់តែក្រុមក្មេងស្ទាវជិះម៉ូតូមកជិត ហើយបើករេ​ពេញផ្លូវ ពេលនោះលោក អាន វិសាល បានប្រាប់ថា អូនបើកម៉ូតូប្រុងប្រយ័​ត្ន កុំបើករេ​ចឹង ប្រយត្ន័ប៉ះគេ ស្រាប់តែក្មេងស្ទាវនោះ ខឹងជិះមកឈប់មុខតូបលក់អីវ៉ាន់ដែលគេស្គាល់ថាជាកន្លែងម្ដាយក្មេងស្ទាវនោះ រួចទាញ ញ​ញួរមកវាយ​លើលោក អាន វិសាល ចំក្បាលពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់តែម្តង ហើយរត់គេចពីកន្លែងកើតហេតុបាត់។ ចំណែកតារាចម្រៀងលោក អាន វិសាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងបន្តទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស ដើម្បីចាត់ការតាមច្បាប់៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here