កំពុងថតរឿង ស្រាប់តែ Yaya ខ្យល់គដួល ត្រូវបញ្ជូនពេទ្យភ្លាមៗ

0
125

ថៃ៖ មួយរយៈពេលថ្មីៗនេះ តារាសម្តែងស្រីកំពុងមានប្រជាប្រិយភាព Yaya Urassya ហាក់បីដូចជាជួបរឿងមិនសូវល្អជាញឹកញាប់ ក្នុងអំឡុងពេលថតខ្សែភាពយន្តថ្មីរឿង «Klin Kasalong» ដោយកាលពីមិនប៉ុន្មានថ្ងៃមុននេះ Yaya បានដួលខ្យល់គ ពេលកំពុងថតឈុតឆាកក្នុងរឿងមួយនេះ។

មិនតែប៉ុណ្ណោះ កាលពីម្សិលមិញនេះ Yaya ក៏ត្រូវបានជួបនឹងសំណាងមិនល្អទៀត ដោយនាងស្រាប់តែប្រតិកម្មថ្នាំ ក្នុងអំឡុងពេលកំពុងថតរឿង «Klin Kasalong» ដែលធ្វើឲ្យក្រុមការងារថតទាំងមូលត្រូវរំសាយការថតទាំងអស់ និងបានបញ្ជូននាងទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ក្នុងបន្ទប់ ICU ភ្លាមៗតែម្តង។

ប៉ុន្តែមិនថាយ៉ាងណា តាមរយៈព័ត៌មានចុងក្រោយបង្អស់ បានឲ្យដឹងថា ពេលនេះអាការរបស់ Yaya បានល្អប្រសើរឡើងហើយ ពោលគឺ នាងអាចត្រលប់ទៅផ្ទះវិញជាធម្មតាវិញហើយ។

ដោយឡែក ទោះជាយ៉ាងណា អ្នកគាំទ្រក៏នៅតែមានការព្រួយបារម្ភជាខ្លាំង ចំពោះសុខភាពរបស់ Yaya ដោយសារតែ នេះមិនមែនជាលើកទី១ឡើយ ដែលនាងជួបហេតុការណ៍វិលមុខសន្លប់បែបនេះ ក្នុងអំឡុងពេលថតខ្សែភាពយន្តថ្មី ដែលត្រៀមនឹងចាក់បញ្ចាំងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here