ពិតជាគំរូល្អដល់តារាផ្សេងទៀត! ម្ចាស់បទ “កាដូគ្មានន័យ” លោក ម៉ូន ម៉ារ៉ា ចូលរួមរើសសំរាមជាមួយនឹងក្រុមយុវជន

0
76

ពិតជាគំរូល្អដល់តារាផ្សេងទៀត! ម្ចាស់បទ “កាដូគ្មានន័យ” លោក ម៉ូន ម៉ារ៉ា ចូលរួមរើសសំរាមជាមួយនឹងក្រុមយុវជន

ភ្នំពេញ៖ លោក មួន ម៉ារ៉ា ដែលជាតារាចម្រៀងដ៏ល្បីល្បាញ ក្នុងប្រទេសកម្ពុជា កាលពីជិត២០ឆ្នាំមុន ដែលរូបលោកបានសាងស្នាដៃបង្កើតបទចម្រៀងជាច្រើន មុនពេលរូបលោកចាកចេញទៅ បន្ដការសិក្សានៅឯក្រៅប្រទេស ដោយមានដូចជាបទ “កាដូរគ្មានន័យ” “អូនទៅភ្នំពេញ” “បងជាបន្លារក្នុងទ្រូង” ទាំងអស់នេះហើយសុទ្ធតែជាបទដ៏ល្បី ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ។ដោយឡែកក្នុងថ្ងៃនេះផងដែរ ទី៩ ខែមិនា ឆ្នាំ២០១៩ គឺជាថ្ងៃទី០៦

ហើយដែលយុវជន យុវនារីមានគ្នាប្រមាណជិត ២០នាក់ បាននាំគ្នានៅតែបន្ដប្រមូលផ្ដុំ ដើម្បីធ្វើការសំអាតសំរាមនៅក្នុងប្រឡាយលូ នៅបឹងត្របែក ដោយផ្ដួចផ្ដើមគំនិតដំបូងបង្អស់ ដោយលោក សាន ដារ៉ាវីត ដើម្បីធ្វើអោយទីក្រុងរបស់យើងស្អាត។ក្នុងនោះដែរ គេសង្កេតឃើញវត្ដមាន លោក មួន ម៉ារ៉ា ក៏បានអញ្ចើញចូលរួមក្នុងសកម្មភាពមួយនេះដោយលោកបានមានប្រសាសន៏ទាក់ទងទៅលើរឿងនេះថា៖”ថ្ងៃនេះជាថ្ងៃខួបកំណើតខ្ញុំ ហើយខ្ញុំមកទីនេះព្រឹកនេះដើម្បីរួមចំណែកតិចតួចជាមួយពួកគាត់ ដែលជាយុវជនមានទឹកចិត្តជួយសង្គមជាតិ!

លោកបានបន្តទៀតថា ខ្ញុំប៉ងប្រាថ្នានិងបួងសួង៖ទី១ សូមឱ្យអ្នកម្តាយខ្ញុំឆាប់ជាពីជំងឺនិងមានសុខភាពល្អឡើងវិញ។ ទី២ សូមឱ្យគ្រួសារខ្ញុំសុខសប្បាយរីករាយជុំគ្នារហូត។ទី៣ សូមឱ្យក្រុមយុវជនស្ម័គ្រចិត្តជួយសង្គមទាំងឡាយមានការគាំទ្រពីមហាជននិងក្រសួងដែលពាក់ព័ន្ធ។ ចុងក្រោយក៏សូមអរគុណដល់ប្អូនស្ម័គ្រចិត្តបារសំរាមចេញពីទឹកលូ ដែលបានជូនពរបងក្នុងថ្ងៃខួបដ៏មានន័យនេះ”៕

 

 

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here