គួរអោយអានិតណាស់! អាជីពសិល្បៈមិនសូវកាក់ក​ប​ តាចេកប្រឹងរកមុខរបរលក់តាមចិញ្ចើមផ្លូវ

0
40

គួរអោយអានិតណាស់! អាជីពសិល្បៈមិនសូវកាក់ក​ប​ តាចេកប្រឹងរកមុខរបរលក់តាមចិញ្ចើមផ្លូវ

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាកំប្លែងដ៏មានប្រជាប្រិយភាព នាយចេក កាន់តែមានជីវភាពលំបាកខ្លាំងឡើងពីមួយថ្ងៃទីមួយថ្ងៃ ក្រោយការងារសិល្បៈនាពេលបច្ចុប្បន្ននេះ ហាក់ដូចជាមិនរីកចម្រើនដូចកាលពីមុន។

ដោយសារតែហេតុនេះហើយ តារាវ័យ៦៣ឆ្នាំរូបនេះ ត្រូវរកមធ្យោបាយដើម្បីរកប្រាក់ផ្សេងទៀត ដោយលោកត្រូវបង្កើតមុខរបររកស៊ីលក់ភេសជ្ជៈ នៅតាមដងផ្លូវជារៀងរាល់ថ្ងៃ ខណៈពេលដែរ ត្រូវទ្រទ្រង់ជំងឺប្រចាំកាយរបស់ខ្លួនផងដែរ។មិនត្រឹមតែប៉ុណ្ណោះ លោកតាក៏ត្រូវប្រើប្រាស់ម៉ូតូដ៏កញ្ចាស់មួយ សម្រាប់ដឹករបស់លក់ទាំងនោះទៅកាន់ទីតាំង ស្របពេលដែលម៉ូតូរបស់លោកតែងតែខូច និងមានបញ្ហាជានិច្ច។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាកំប្លែងដ៏កម្សត់រូបនេះក៏អាក់ខានមិនបានលក់ភេសជ្ជៈ ក៏ព្រោះតែម៉ូតូសំណព្វដែលនៅជាមួយគាត់នោះ ត្រូវឆេះអស់ ដោយសារ តែវាកំពុងតែទ្រុឌទ្រោមខ្លាំង ដឹករបស់របរជាប្រចាំថ្ងៃ។ រួមជាមួយគ្នានេះដែរ លោកក៏បានបង្ហាញសារមួយដ៏គួរឲ្យអាណិតបន្ថែមថា៖

ក្រោយពីបានឃើញដូច្នោះអ្នកគាំទ្រជាច្រើន ពិតជាមានចិត្តអាណិតដល់លោកខ្លាំងតែម្តង ដែលមានវ័យច្រើនខ្លាំងណាស់ហើយ តែប្រែជាមកត្រូវលំបាកបែបនេះទៅវិញ ក៏ប៉ុន្តែក៏មានអ្នកគាំទ្រជាច្រើនបានជូនពរ ដ៏ដូចជាលើកទឹកចិត្តដល់លោកតា ឲ្យតស៊ូជាងមុន៕

សូមទស្សនារូបភាពខាងក្រោមនេះ៖



LEAVE A REPLY

Please enter your comment!
Please enter your name here