អាណិតណាស់!ពាក់មករៀនរាល់ថ្ងៃ អាវរហែកមួយហ្នឹង! បើបានថ្មីមិនដឹងគ្នាសប្បាយយ៉ាងណាទេ

0
54

អាណិតណាស់!ពាក់មករៀនរាល់ថ្ងៃ អាវរហែកមួយហ្នឹង! បើបានថ្មីមិនដឹងគ្នាសប្បាយយ៉ាងណាទេ

យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ទូកង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ប្អូនស្រី​ម្នាក់​ឈ្មោះ ថា​ន រៀន​ថ្នាក់​ទី​6 គាត់​អាយុ​១២​ឆ្នាំ រស់នៅ​ភូមិ កំពង់​គោ កំពង់ស្វាយ បច្ចុប្បន្ន នាង​មានតែ​សម្លៀកបំពាក់​ម​ករៀនតែ​១​កំ​ប្លេ​គត់ ហើយ​ចាស់​ដាច់​រហែក​អស់ហើយ បើ​បាន​សម្លៀកបំពាក់​ថ្មី មិនដឹងថា​នាង​សប្បាយចិត្ត​ប៉ុណ្ណា​នោះទេ ។​

ទន្ទឹមនឹងមាន​បងប្អូន​​យ៉ាង​ច្រើន​ ចង់​ចូលរួមជួយ​​ឧត្ថម្ភ​សម្រាប់​ការ​ខ្វះ​ខាត​ផ្សេងៗ​​ដល់​ប្អូនស្រី នោះក៏​មាន​អ្នកប្រើប្រាស់​អ៊ី​ន​ធើរ​ណែ​ត​មួយចំនួន បានធ្វើការ​រិះគន់​ចំពោះ​ការ «​គ្មាន​ចិត្ត​» របស់​គ្រូបង្រៀន​ដទៃ ក៏ដូចជា​អ្នកស្រុក​អ្នកភូមិ មេភូមិ​មេឃុំ ហេតុ​អី​ក៏​ចិត្តដាច់​ម្លេះ តើ​វា​ក្រ​ដែរ​ឬអី ដែល​ត្រឹម​ខោអាវ​ថ្មី​១​កំ​ប្លេ​សោះ សុខចិត្ត​ឃើញ​នាង​ស្លៀកពាក់​ស្ថិតក្នុង​ស្ថានភាព​បែបនេះ​មក​រៀន​រាល់​ថ្ងៃនោះ ។ ទោះយ៉ាងណា ស្ថិតក្នុង​ស្ថានភាព​បែប​នេះ ប្រាកដ​ណាស់​ថា​គ្រួសារ​របស់​នាង​ពិត​ជាអត់​ខ្លាំង​ហើយ ហេតុនេះ សូម​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក មេត្តាជួយ​ផ្គត់ផ្គង់​សម្រាប់​ការសិក្សា​របស់​នាង​ផង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here