ផ្ទុះការរិះគន់បុរសកូរ៉េវាយដំទៅលើតារាស្រីជប៉ុនម្នាក់រងរបួសធ្ងន់ធ្ងរ

0
63

ផ្ទុះការរិះគន់បុរសកូរ៉េវាយដំទៅលើតារាស្រីជប៉ុនម្នាក់រងរបួសធ្ងន់ធ្ងរ

នារីស្រស់ក្មេងជាតារាTwitter ម្នាក់ត្រូវបានរងការវាយធ្ងន់ធ្ងរទៅលើរូបកាយរបស់នាងខណៈពេលដែលនាងលេងកំសាន្តជាមួយមិត្តភក្តិស្រីរបស់នាងម្នាក់ទៀត។ អំពើហឹង្សាទៅលើនារីភេទនៅតាមផ្លូវសាធារណៈនេះបានអោយប្រិយមិត្តដែលនិយមលេងបណ្តាញសង្គមបានរិះគន់ខ្លាំងៗទៅបុរសជាជនជាតិកូរ៉េម្នាក់ដែលបានវាយទៅនារីជនជាតិជប៉ុនដោយមិនដឹងពីមូលហេតុ។

នារីរងគ្រោះមានឈ្មោះថា Miyurindurakoro ជាជនជាតិជប៉ុនមានអាយុ២៣ឆ្នាំ ជាតារាម៉ូដែលម្នាក់ ហើយក៏ជាអ្នកដែលមានអ្នកគាំទ្រលើសលប់ចំពោះរូបនាងផងដែរនៅលើបណ្តាញសង្គមTwitter Facebook និងវេបសាយផងដែរ។ ជនជាតិកូរ៉េជាច្រើនមានការខឹងសប្បារនឹងបុរសម្នាក់ដែលបានវាយទៅនារីភេទទន់ខ្សោយ ដែលស្រែកឡើងថាទៅអោយឆ្ងាយពីកន្លែងនេះ កន្លែងនេះមិនស្វាគមន៍នាងទេ!។

តាមប្រភពសាក្សីជាមិត្តភក្តិរបស់នាងបានរៀបរាប់ថា ដំបូងពួកគេដើរលេងសុខៗស្រាប់តែមានបុរសម្នាក់ដើរសំដៅមករកពួកនាងហើយចាប់ Miyurin បោចសក់ និងទាត់ធាក់នាងមួយចាស់ដៃបើទោះបីជានាងស្រែកអោយគេជួយយ៉ាងណាក៏ដោយ។ បច្ចុប្បន្នបូលីសកំពុងធ្វើការស្រាវជ្រាវនឹងសេុីបអង្កេតពីរឿងហឹង្សានេះពីព្រោះមានហ្វេននាងជាច្រើនមិនសុខចិត្តនឹងទង្វើដ៏អាក្រក់មួយនេះដែលបុរសជនជាតិកូរ៉េនេះធ្វើដាក់នាង។

ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងពីទំនាក់ទំនងរវាងបុរសជនជាតិកូរ៉េ និងនារីជនជាតិជប៉ុនMiyurin នេះនៅឡើយទេ ដោយមានមតិខ្លះបានលើកឡើងថា អាចជាការរឿងស្នេហាផ្ទាល់ខ្លួនរវាងអ្នកទាំងពីរតាមអុិនធើណែត ឬជាស្នេហាបោកប្រាស់តាមប្រព័ន្ធអនឡាញក៏ដឹង៕

ប្រភព៖ lostbird

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here