ឡូយកប់! ឡូរ៉ា ម៉ម និងសុខ ពិសី ច្រៀងឡើងកក្រើកឆាកតែម្តង

0
79

ឡូយកប់! ឡូរ៉ា ម៉ម និងសុខ ពិសី ច្រៀងឡើងកក្រើកឆាកតែម្តង

ភ្នំពេញ៖ សុខ ពិសី គឺជាតារាចម្រៀង ដ៏ស្រស់ស្អាតម្នាក់ ប្រចាំផលិតកម្មសាន់ដេ តារារូបនេះ នៅតែទទួលបានការគាំទ្រ ខ្លាំងពីសំណាក់មហាជនទូទៅដដែល ព្រោះតារារូបនេះ មានបទចម្រៀង ជាច្រើន ដែលអាចឆក់យក បេះដូងអ្នកស្តាប់ ទាំងឡាយ មិនឲ្យជិនណាយឡើយ ជាមួយស្ទីលប្លែកៗ មើលមិនចេះធុញទ្រាន់ ជាពិសេសនោះ តារារូបនេះមានបេះដូង មនុស្សធម៌ថែមទៀតផង ដែលគេបានឃើញ ទង្វើរទាំងនេះ តាមហ្វេសប៊ុកជាញឹកញាប់។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ ខាងផលិតកម្មសាន់ដេ ទើបបានបញ្ចេញចម្រៀងមួយបទទៀតហើយ ដែលបានធ្វើឲ្យប្រិយមិត្ត មានការចាប់អារម្មណ៍ ជាខ្លាំង ដែល តារាចម្រៀង សុខ ពិសី ចាប់ដៃគូច្រៀងជាមួយ ឡរ៉ា​ ម៉ម ជាលើកដំបូង ក្នុងបទចម្រៀងមួយបទក្រោមចំណងជើងថា “ស្រីស្អាត” ដូចនេះសូមរីករាយទស្សនា វីដេអូចម្រៀងថ្មី របស់កំពូលតារាចម្រៀងទាំង២ ថាតើបទនេះឡូយ និងពិសេសយ៉ាងណានោះ៕

អ្វីដែលរឹតតែអស្ចារ្យទៀតនោះ ពួកគាត់ទាំងពីរបានចាប់ដៃគូគ្នាច្រៀងលើឆាកក្នុងការអបអរសារទេ ទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ទៀតផង។ ចង់ដឹងថាពីរោះយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here