យល់ដឹងពីជំងឺសិរមាន់លើប្រដាប់បន្តពូជ

0
60

យល់ដឹងពីជំងឺសិរមាន់លើប្រដាប់បន្តពូជ

ជំងឺសិរមាន់ ប្រដាប់បន្តពូជ(Genital warts)
បណ្តាលមកពី វីរុស HPV អាចអោយកើតជំងឺមហារីកមាត់ស្បូន ។

👉 សញ្ញា និង រោគសញ្ញា
មាន ដុំ តូចៗ ពណ៌ ក្រហម ថ្លា ឬ ក្រ ម៉ៅ នៅលើ ប្រដាប់ភេទ រន្ធគូថ មាត់ អណ្តាត និងបំពង់ក ហើម ប្រដាប់ភេទ ដុំ សាច់ ទាំងនោះ ផ្តុំគ្នា មាន រាង ដូច ផ្កាខាត់ណា រមាស់ប្រដាប់ភេទ ឬ ឈឺ ក្រហាយហូរ ឈាមពេលរួមភេទ។

* ការឆ្លងរោគ ៖
ឆ្លងតាមការរួមភេទជាមួយអ្នកមានជំងឺសិរមាន់ ឫ ផ្ទុកមេរោគ HPV ដោយមិនបានការពារ ឆ្លងតាមការបិះពាល់ផ្លូវភេទ ឆ្លងពីម្តាយទៅកូនក្នុងពេលសំរាល ឆ្លងតាមការបិះពាល់ផ្ទាល់ ( កំរាលពូកកន្សែងពោះគោ ឡាម ម្ជុល ដែលប្រឡាក់ជាមួយ មេរោគ HPV ) -ល- ។

👉 ផលវិបាក នៃជំងឺសិរមាន់
រំខាន់ដល់ការរួមភេទយ៉ាងខ្លាំង ដុះរីករាលដាល់កាន់តែច្រើន បង្កើនការឆ្លងជំងឺកាមរោគ មហារីក ប្រដាប់ភេទ រន្ធគូថ និងបំពង់ក។

👉 ការព្យាបាលជំងឺ សិរមាន់
ព្យាបាលដោយឱសថសូលុយស្យុង លាបព្យាបាលដោយ កាំរស្មី Laser ឫ វះកាត់ក្នុងករណីដំបៅធំខ្លាំង ..។

ថែទាំសុខភាព ហាត់ប្រាណ បរិភោគគ្រប់គ្រាន់ គេងគ្រប់គ្រាន់ កុំធ្វើការបាក់កំលាំង កុំពិសារ គ្រឿងស្រវឹង
ធ្វើតេស្តឈាម មេរោគឆ្លង ប្រមេះ ស្វាយ អេដស៍ .ល. ។

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here