ស៊ែរ! ត្រីបាឡែនស្លូតលេចខ្លួននៅកោះរ៉ុងសន្លឹម!សូមថែរក្សាសម្បតិ្តធម្មជាតិដ៏កម្រមួយនេះផង

0
106

ស៊ែរ! ត្រីបាឡែនស្លូតលេចខ្លួននៅកោះរ៉ុងសន្លឹម!សូមថែរក្សាសម្បតិ្តធម្មជាតិដ៏កម្រមួយនេះផង

ខេត្តព្រះសីហនុ- សេចក្តីរាយការណ៍ពីពលរដ្ឋអោយដឹងថា នៅថ្ងៃទី២៣កុម្ភៈ២០១៩ មានត្រីបាឡែនស្លូត( បាណន់គីង្គក់ឬឆ្លាមប៉ារ៉ា) ចំនួន៣ក្បាលកំពុងបង្ហាញវត្តមាននៅក្នុងសមុទ្រកោះរ៉ុងសន្លឹមបន្តទៀត ដែលពីមុនមានតែមួយក្បាលទេ ប៉ុន្តែឥឡូវមានត្រីនេះតូចៗ២ក្បាលទៀត(សរុប៣ក្បាល) នាំអោយមានការចាប់អារម្មណ៍ច្រើនពីសំណាក់ប្រជាពលរដ្ឋនិងអ្នកទេសចរណ៍ដែលជិះទូកឆ្លងកាត់ពេលប្រទះឃើញវត្តមានត្រីនេះ។ លោកនេន ចំរើនប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុថ្លែងថា ត្រីនេះគេហៅថាបាណន់គង្គក់ (ឈ្មោះពីដូនតា) ឬ ឆ្លាមប៉ារ៉ា (ឈ្មោះហៅក្រៅ) ឈ្មោះជាភាសាអង់គ្លេស Whale Shark នៅក្នុងអំបូរ Rhincodontidae ។

ចំពោះវត្តមានត្រីនេះដែលពីមុនមានតែមួយក្បាល ឥឡូវឡើងដល់៣ក្បាល(ធំមួយក្បាលតូច២ក្បាល) នៅសមុទ្រកោះរ៉ុងសន្លឹម ត្រូវបានពលរដ្ឋនិងអ្នកទេសចរណ៍រីករាយជាមួយនិងការគិតថា អាចសមុទ្រកោះរ៉ុងសន្លឹមនេះមានស្ថានភាពអំណោយផលដល់ដំណើររស់នៅរបស់ត្រីនេះ។ ទោះជាយ៉ាងនេះក្តី ទាំងមន្ត្រីជលផលខេត្ត និងមន្ត្រីពីគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្របាន អំពាវនាវដល់ពលរដ្ឋឬអ្នកទេសចរណ៍ កុំអោយទៅរំខានដំណើររបស់ត្រីអំបូរស្លូតនេះ ដូចជាចាប់ជិះលេងឬសកម្មភាពណាមួយដែលនាំអោយត្រីភយ័ ផ្អើល ពិសេសគឺហាមដាច់ខាតការនេសាទឬសម្លាប់៕

(រូបភាពពីពលរដ្ឋ)

LEAVE A REPLY

Please enter your comment!
Please enter your name here