ពេលនេះស្ថានភាពជំងឺកំប៉ោយចៅតា កាន់តែធ្ងន់ធ្ងរហើយ!

0
71

ពេលនេះស្ថានភាពជំងឺកំប៉ោយចៅតា កាន់តែធ្ងន់ធ្ងរហើយ!

ភ្នំពេញ៖  តារាកំប្លែងដ៏មានប្រជាប្រិយភាពម្នាក់ឈ្មោះ កំប៉ោយ ចៅតា បានធ្លាក់ខ្លួនឈឺជាទម្ងន់ ដែលស្ថានភាពគាត់នាពេលនេះគឺស្ថិតនៅក្នុងការព្រួយបារម្ភពីបងប្អូនញាតិមិត្ត ក្រោយពីពេលដែលរូបគេធ្លាប់ធ្លាក់ខ្លួនឈឺធ្ងន់ម្តងរួចមកហើយក្រោមស្ថានភាពគួរឲ្យបារម្ភ ដែលមានអ្នកសិល្បៈមួយចំនួន ក៏បាននឹករលឹកជួយដល់ការព្យាបាលរបស់លោកគ្រប់គ្នា។

មិនបានប៉ុន្មានផង ពេលនេះក៏ស្រាប់តែទទួលបានដំណឹងមិនល្អ ក្រោយតារាប្រុសរូបនេះបានធ្លាក់ខ្លួនឈឺជាលើកទី២ ដែលស្ថានភាពពេលនេះកាន់តែខ្លាំងជាងមុន រហូតដល់ដំណាក់កាលដែលពិបាកខ្លាំង ទោះបីជាលោកខិតខំប្រឹងប្រែងទាំងយប់ និងថ្ងៃ ដើម្បីរកប្រាក់ព្យាបាលជំងឺយ៉ាងណាក្តី។

ជាមួយគ្នានេះដែរ តារាកំប្លែងអ្នកនាងខាត់ សុឃីម ក៏បានធ្វើការរៀបរាប់បន្ថែមយ៉ាងដូច្នោះថា៖

«អាកំប៉ោយ ចៅ តា វាឈឺម្តងនេះខ្លាំងជាងមុនទៀត ជាតិចៗ ខំប្រឹងរកលុយមកលាងឈាម ឥឡូវនេះដល់កម្រិត១ពិបាកខ្លាំង សូមបងប្អូនដែលស្គាល់ ជួយសួរសុខទុក្ខប្អូនផង តាមលេខផ្ទាល់កំប៉ោយ ចៅ តា 098707055»៕
ក្រោយពីបានទទួលបានដំណឹងមួយនេះ បណ្តាអ្នកគាំទ្រជាច្រើនពិតជាអាណិតដល់លោកយ៉ាងខ្លាំង ដែលមកត្រូវធ្លាក់ខ្លួនក្នុងស្ថានភាពជំងឺបែបនេះយ៉ាងគួរឲ្យបារម្ភ ខណៈពេលដែលជំងឺដែលកើតលើកនេះកាន់តែពិបាកខ្លាំងឡើង រហូតដល់ដំណាក់កាលដែលពិបាកបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ប្រភព៖​ khmerload

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here