អានិតនាយក្រឹបណាស់! បងស្រីទើបស្លាប់ ម្តាយស្លាប់ធ្វើបុណ្យ១០០ថ្ងៃមិនទាន់ចប់ស្រួលបួលផង ឪពុកស្លាប់ម្នាក់ទៀត!

0
125

អានិតនាយក្រឹបណាស់! បងស្រីទើបស្លាប់ ម្តាយស្លាប់ធ្វើបុណ្យ១០០ថ្ងៃមិនទាន់ចប់ស្រួលបួលផង ឪពុកស្លាប់ម្នាក់ទៀត!

ប្រិយមិត្តប្រាកដជាបានស្គាល់ហើយតារាកំប្លែងនាយក្រឹប ពេលនេះលោកមានទុក្ខជាទំងន់ដោយសមាជិកក្នុងគ្រួសាររបស់លោកចំនួនបីនាក់ស្លាប់បន្តបន្ទាប់គ្នាគួរអោយរញ្ជួយចិត្តណាស់។ នាយក្រឹបពេលនេះមិនមានសល់អ្វីក្នុងខ្លួនទេ​មានតែលើកម្រាមដៃដប់សំពះបងប្អូនសប្បុរសជនជួយគាត់ក្នុងគ្រាលំបាកនេះ។

យោងតាមការបង្ហោះ របស់ តារាសម្តែង លោក ប៉ែន ចំរ៉ុង បានសរសេរថា៖« ខ្ញុំនាមខ្ញុំបាទ ជាសិល្បករមួយរូបពិតជាមានអារម្មណ៍ក្តុកក្តួលខ្លាំងណាស់ ហើយក៏សូមចូលរួមសោកស្តាយ និងរំលែកទុក្ខដ៏ក្រំដល់ក្រុមគ្រួសារ នាយក្រិប ដែលពិតជាពិបាកទទួលយកណាស់ បងស្រីទើបស្លាប់ ម្តាយក៏ស្លាប់ទៀតធ្វើបុណ្យ១០០ថ្ងៃមិនទាន់ចប់ស្រួលបួលផងឪពុក ក៏ស្លាប់ទៀត ថែមទាំងឥឡូវគ្នាកំពុងទីទាល់ក្រទៀត សពទុកនៅផ្ទះគ្មានលុយជួលមេក្រូ អាចារ្យ និងថវិការចាត់ចែងពិធីបុណ្យសពទេ សូមបងប្អូនអ្នកសិល្បៈនិងទស្សនិកជន ពិសេសគឺលោកស្រីប្រធានសមាគមន៍សិល្បៈករខ្មែរ បងស្រី ចន ច័ន្ទលក្ខិណា មេត្តាចូលរួមជួយគាត់តាមសទ្ធារជ្រះថ្លា (នេះជាលេខទូរស័ព្ទនាយក្រិបផ្ទាល់ 098677275) » ៕

គួររំលឹកផងថាកាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ រន្ធត់ចិត្ដខ្លាំង ក្រោយទទួលដំណឹងពីការមរណភាពឪពុករបស់ នាយ ក្រិប ដែលជាតារាសម្តែងម្នាក់ នៅក្នុងខ្សែភាពយន្តជាច្រើន ដែលលោកបានចូលរួមសម្តែង ខណៈដែលការលាចាកលោករបស់ឪពុកនាយ ក្រិប ពេលនេះចំពេលដែលលោក កំពុងទីទ័លក្រខ្លាំង រហូតគ្មានថវិកាសម្រាប់ធ្វើបុណ្យឲ្យឪពុកនោះទេ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here