អាហារទាំងនេះមិនគួរបរិភោគពេលអ្នកមករដូវ
នារីគ្រប់រូបប្រាកដជាបានជ្រាបច្បាស់ហើយ អំពីវដ្តរដូវប្រចាំខែរបស់ខ្លួនដែលភាគច្រើនគឺតែងតែមានការឈឺចាប់នៅត្រង់ថ្ងាស និងរមួលពោះជាដើម។ កត្តាទាំងនេះជារឿងធម្មតាទៅហើយសម្រាប់នារីៗគ្រប់រូប ក៏ប៉ុន្តែដើម្បីកាត់បន្ថយភាពឈឺចាប់ខ្លាំងនារីគ្រប់រូបចាំបាច់ត្រូវធ្វើលំហាត់ប្រាណអោយទៀងទាត់ ជាពិសេសគឺរបបអាហារតែម្តង។
នៅពេលដែលអ្នកមករដូវ មានផ្លែឈើខ្លះ អ្នកគួរតែទទួលទាន ហើយផ្លែឈើខ្លះ អ្នកមិនគួរបរិភោគឡើយ ។ តើមានអ្វីខ្លះទៅ?
នៅពេលដែលអ្នកមករដូវ អ្នកអាចញ៉ាំផ្លែឈើមួយចំនួនដូចជា ៖ ផ្លែគូលែន ត្របែក ក្រូច ល្ហុង ផ្លែប៉ោម ទំពាំងបាយជូរ ដូង ឬម្នាស់ជាដើម ។ ក្រោយពេលដែលអ្នកទទួលទានរួច វានឹងជួយទ្រទ្រង់រាងកាយអ្នកឲ្យរឹងមាំ ។ ផ្លែឈើដែលអ្នកមិនគួរបរិភោគ មានដូចជា ៖ ត្រសក់ស្រូវ ក្រូចត្លុង គីវី ចេក ស្វាយ សាលី និងស្ត្រប៊ើរីជាដើម ។ បើអ្នកទទួលទាន វានឹងធ្វើឲ្យឈាមរដូវអ្នកមកមិនប្រក្រតីឡើយ ៕
Facebook Comments
