ភ្លើងកាំជ្រួចបែកពេញមេឃនៅពេលយប់នៅថ្ងៃបុណ្យរំលឹកអ្នកបង្កើតកាំជ្រួចនៅទីក្រុងម៉ិកស៊ិក

0
105

ភ្លើងកាំជ្រួចបែកពេញមេឃនៅពេលយប់នៅថ្ងៃបុណ្យរំលឹកអ្នកបង្កើតកាំជ្រួចនៅទីក្រុងម៉ិកស៊ិក

មុិចសិកូ៖ កម្មវិធីបាញ់កាំជ្រួចមួយដែលត្រូវបានគេប្រារព្ធធ្វើនៅខាងក្រៅទីក្រុងម៉ិកស៊ីកូកាលពីថ្ងៃសុក្រដើម្បីអបអរពិធីបុណ្យជាតិរបស់ពួកគេ។ ការប្រារព្ធពិធីនេះក៏រួមបញ្ចូលទាំងការប្រកួតបាញ់កាំជ្រួចដែលផលិតដោយដៃខ្លួនផ្ទាល់ និងក្បួនដង្ហែរនៃការដុតកាំជ្រួច និងការបង្ហាញកាំជ្រួចតាមចិញ្ចើមផ្លូវរួមគ្នា។

រំលឹកផងដែរថា ដើមកំណើតនៃការកើតកាំជ្រួចនេះគឺនៅសតវត្សទី 19 ដែលពិធីបុណ្យនេះគឺជាការប្រកួតប្រជែងប្រចាំឆ្នាំដើម្បីលើកកំពស់ប្រពៃណីរបស់ប្រទេសក្នុងការផលិត និងប្រើប្រាស់កាំជ្រួចក៏ដូចជាការគោរពចំពោះលោក ចន ដែលជាអ្នករកឃើញការបង្កើតកាំជ្រួចនេះឡើង។ ជារៀងរាល់ឆ្នាំការរីករាលដាលនៃពិធីបុណ្យកាន់តែធំទៅៗ ដែលគេប្រារព្ធធ្វើរយៈពេល 1 សប្តាហ៍ដើម្បីអោយអ្នកស្រុក និងអ្នកមកជួបជុំគ្នាដើម្បីមើលការបង្ហាញដ៏អស្ចារ្យនៃការផ្ទុះគ្រាប់កាំជ្រួចរាប់សិបក្នុងពិធីបុណ្យនេះ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here