សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្រក់ទឹកភ្នែកព្រោះស្តាប់ការរៀបរាប់ពីក្មេងៗដែលត្រូវគេចាប់រំលោភ

0
26

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្រក់ទឹកភ្នែកព្រោះស្តាប់ការរៀបរាប់ពីក្មេងៗដែលត្រូវគេចាប់រំលោភ

ភ្នំពេញ៖ មុននេះបន្តិចសម្ដេចបានលើកឡើងថា សម្តេច​ចង់​ឲ្យ​មានទោស​ប្រហារជីវិត​ចំពោះ​អ្នក​ដែល​ឪពុក​រំលោភ​កូន​ខ្លួន និង​តា​រំលោភ​ចៅ​ខ្លួនឯងដោយតាមមតិ​នៅ​ទូ​ទាំង​ប្រទេស ។

ក្នុងនោះដែរសម្តេច​តេ​ជោ​បាន​លើក​ឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​គ្រូ​ៗ យុវនារី និង​កុមារី រង​គ្រោះ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ដារ​នីតិសម្បទា​យុវនារី អា​ហ្វេ​ស៊ី​បកាលពីព្រឹក​ថ្ងៃ​ទី​១០ មីនា ឆ្នាំ​២០១៩​នេះ យ៉ាង​ដូច្នេះ​ថា៖

​« កាលពីរ​ថ្ងៃមុន​តា​បាន​និយាយ​មួយ​យាយ​ថា ចង់​មានគំនិត​ផ្តួ​ត​ផ្តើម ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឲ្យ​មានទោស​ចំពោះ​ជន​ណា​ដែល​រំលោភ​លើក​កូន​ខ្លួនឯង ។ឪពុក​រំលោភ​កូន​ខ្លួនឯង ជីតា​រំលោភ​ចៅ​ខ្លូ​ន​ឯង គួរ​កម្រិត​ទោស​ប្រហារជីវិត តែ​នេះ​គ្រាន់​ជា​ការ​គិត​របស់​តា​ទេ តែ​យាយ​បាន​ប្រាប់​តា​ថា ដាក់ទោស​មួយ​ជីវិត​បាន​ហើយ​»​។

សម្ដេចបានបញ្ចាក់ទៀតថា៖«​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​អាច​នឹង​មាន​ប្រជាមតិ​ថា គួរ​នឹង​ធ្វើ​ឲ្យ​មានទោស​ប្រហារជីវិត​គួរ​កំណត់​ត្រឹមតែ​ជីតា​រំលោភ​ចៅ​ខ្លួនឯង ឪពុកមា​រំលោភ​លើក​ក្មួយ​ខ្លួនឯង កម្រិត​ប៉ុណ្ណោះ​អាច​ជា​ការ​សម​ស្រប ប៉ុន្តែ​រឿង​នេះ គឺជា​ការ​គិត​របស់​តា ប៉ុន្តែ​តា​មិន​ប្រើ​អំណាច​ស្នើ​សុំ​ព្រះមហាក្សត្រ ដើម្បី​នឹង​ធ្វើការ​កែ​រដ្ឋធម្មនុញ្ញ ឬ​ធ្វើ​វិ​សោ​ន​ធ​កម្ម​រដ្ឋធម្មនុញ្ញ បើ​ឲ្យ​មានទោស​ប្រហារជីវិត​ឡើង​វិញ​ទេ ហើយ​មិន​ស្នើ​សុំ​សមាជិក​រដ្ឋសភា​ស្នើ​ធ្វើ​វិសោធនកម្ម​នោះ​ទេ ។​ចាំបាច់​យើង​នឹង​បើក​ធ្វើ​ប្រជាមតិ​នៅ​ទូ​ទាំង​ប្រទេស​ថា តើ​ត្រូវ​ប្រជាមតិ ឬ​អត់​»៕

សូមទស្សនាវីដេអូ៖

LEAVE A REPLY

Please enter your comment!
Please enter your name here