អានិតណាស់! ក្រោយបូជាឪពុក នាយក្រឹបរើសឆ្អឹងឪពុកទាំងអារម្មណ៍ក្តុកក្តួលបំផុត

0
108

អានិតណាស់! ក្រោយបូជាឪពុក នាយក្រឹបរើសឆ្អឹងឪពុកទាំងអារម្មណ៍ក្តុកក្តួលបំផុត

ភ្នំពេញ៖ កាលពីម្សិលមិញ បានផ្ទុះរឿវរ៉ាវដ៏កម្សត់មួយអំពី តារាកំប្លែងមាឌតូច នាយ ក្រិប ដែលបានជួបទុក្ខធំ ដោយម្ដាយស្លាប់មិនបានប៉ុន្មានផង ស្រាប់តែបងថ្លៃ និងលោកឪពុកត្រូវបានលាចាកលោកទៀត។

អ្វីដែលធ្វើឲ្យមិត្តៗសិល្បៈករ និងអ្នកក្នុងបណ្ដាញសង្គម មានការអាណិតអាសូរខ្លាំងនោះគឺ នាយ ក្រិប មានជីវភាពទីទ័លក្រ រកប្រាក់ធ្វើបុណ្យសពមិនចង់បាន។ បន្ថែមពីនេះស្រាប់តែ កាលពីព្រឹកមិញ បានលេចឮដំណឹងដ៏ក្ដុកក្ដួលមួយទៀតអំពី នាយ ក្រិប គ្មានប្រាក់ទិញមឈូស សម្រាប់ដាក់ធាតុលោកមានគុណនោះទេ ដល់ថ្នាក់គាស់ជញ្ជាំងផ្ទះ មកធ្វើជាមឈូស។

ក្នុងនោះដែរ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់តារាកំប្លែង នាយ ក្រូច ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹកអំពីទិដ្ឋភាពដ៏កម្សត់ដែល នាយ ក្រិប កំពុងរើសធាតុលោកឪពុក ដែលបានបូជារួច នៅឯវាលស្រែ ជាមួយសាច់ញាតិ ក្នុងទឹកមុខដ៏សោកសៅ។នាយ ក្រូច ក៏បានភ្ជាប់មកជាមួយសារថា៖ «សូមបងប្អូន ជួយសែរយកបុណ្យផង អាណិតណាស់ នាយក្រិប គាស់ជញ្ជាំងផ្ទះធ្វើមឈូសអោយឪពុក គ្រុបសំលាញ់មួយជីវិត ជួយបានតែប៉ុណ្ណឹងទេ បើបងប្អូនចង់ជួយគាត់សូមខលទៅលេខនាយក្រិប 098677275 សូមអគុណ»។

គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យអ្នករាល់គ្នា បញ្ចេញអារម្មណ៍អាណិតអាសូរដល់ តារាកំប្លែងតូចល្អិតកម្សត់នេះគ្រប់គ្នា ដែលជួបរឿវរ៉ាវផ្ទួនៗបែបនេះ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here