ជំងឺពងបែកមាត់បណ្តាលមកពីអ្វី ?

0
113

ជំងឺពងបែកមាត់បណ្តាលមកពីអ្វី ?

ជំងឺ​ដែល​កើត​ក្នុង​មាត់​មាន​ច្រើន​ប្រភេទ តែ​ក្នុង​ចំណោម​នោះ ជំងឺ​ពង​បែក​មាត់ ឧស្សាហ៍​កើត​មាន​ជាង​គេ ពិសេស​កើត​លើ​កូន​ក្មេង និង​មនុស្ស​ពេញ​វ័យ។ ពង​បែក​មាត់អាច​កើត​លើ​អណ្តាត បបូរ​មាត់​ខាង​ក្នុង ក្រអូម​ទន់​ជា​ដើម ធ្វើ​ឲ្យ​ពិបាក​ញ៉ាំ​នំ​ចំណី ពិសេស​អាហារ​ដែល​មាន​រសជាតិ​ហឹរ ប្រៃ ឬជូរ ដាក់​ទៅ​ផ្សា​ពេញ​មាត់។

បើ​តាម​ការ​បកស្រាយ​នៅ​លើ​ហ្វេសប៊ុក​ផេក​របស់​មន្ទីរពេទ្យកាល់ម៉ែត ជំងឺ​ពង​បែក​មាត់​បែង​ចែក​ជា ៣ ប្រភេទ គឺ​ជំងឺ​ពងបែក​ទំហំ​តូច ជំងឺ​ពង​បែក​ទំហំ​ធំ និង​ជំងឺ​ពង​បែក​តូចៗ​ច្រើន​រាប់​រយ។

ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ពង​បែក​មាត់​មិន​ទាន់​ដឹង​ពិត​ប្រាកដ​នៅ​ឡើយ ប៉ុន្តែ​ភាគ​ច្រើន​បណ្តាល​មក​ពី​កត្តា​មួយ​ចំនួន​ខាងក្រោម​នេះ៖
– តំណពូជ
– ប៉ះ​ទង្គិច​ញឹកញាប់
– ការ​រលាក បង្ករោគ
– ភាព​មិន​ប្រក្រតី​នៃ​ប្រព័ន្ធ​ភាពស៊ាំ (HIV)
– ភាព​មិន​ប្រក្រតី​នៃ​ក្រពះ ពោះវៀន
– ខ្វះ​គ្រាប់​ឈាម និង​វីតាមីន
– ប្រែ​ប្រួល​អ័រម៉ូន
– ស្រ្តេស
– ប្រើ​ថ្នាំ​មួយ​ចំនួន។

ចំពោះ​ការ​ព្យាបាល​ជំងឺ​ពង​បែក​មាត់​វិញ អាស្រ័យ​ទៅ​លើ​ការ​ពិនិត្យ​រក​មូលហេតុ និង​ប្រភេទ​ជំងឺ​នីមួយៗ។ បើ​យើង​កើត​ជំងឺ​ពង​បែក​មាន​ទំហំ​តូចៗ មិន​បាច់​បារម្ភ​នោះ​ទេ ព្រោះ​វា​អាច​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង​ក្នុង​រយៈពេល ១០-១៤ ថ្ងៃ ដោយ​គ្រាន់​តែ​ធ្វើ​អនាម័យ​មាត់​ធ្មេញ​ឲ្យ​បាន​ល្អ ចៀស​វាង​ចំណី​អាហារ​ជូរហឹរ និង​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ក្នុង​រយៈពេល​ខ្លី ៣-៤ ថ្ងៃ។ ក្នុង​ករណី​ធ្ងន់ធ្ងរ​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​ត្រឹមត្រូវមុន​ប្រើ​ថ្នាំ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ដោយ Hello Krupet

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here