នោះ! លោក ហេង ឡុង បញ្ជាក់ថាសមាគមសិល្បៈខ្មែរនឹងផ្តល់មេធាវីដើម្បីប្តឹងជនបង្ករលើតារាចម្រៀង អាន វិសាល

0
54

នោះ! លោក ហេង ឡុង បញ្ជាក់ថាសមាគមសិល្បៈខ្មែរនឹងផ្តល់មេធាវីដើម្បីប្តឹងជនបង្ករលើតារាចម្រៀង អាន វិសាល

ភ្នំពេញ៖ រឿងរ៉ាវក្រុមក្មេងស្ទាវបានយកញញួរវាយក្បាលអ្នកចម្រៀង អាន វិសាល​ កាលពីយប់ថ្ងៃមុនមិនទាន់បានបញ្ចប់ និងរកយុត្តិធម៌បាននៅឡើយទេ ដោយសារតែលោកខ្វះខាតអ្នកជំនួយដើម្បីជួយរូបលោកអោយបានយុត្តិធម៌។

ថ្ងៃនេះ តាមរយះអាខោន ហ្វេសបុក លោក ហេង ឡុង បានបង្ហោះសារថា”ស្អែកសមាគមសិល្បករខ្មែរនឹងផ្តល់មេធាវីដើម្បីប្ដឹងជនបង្កដែលវាយក្បាលតារាចម្រៀង អាន វិសាល ដែលបានយកញញួរដែកវាយក្បាល។ សូមមហាជនជ្រាបជាពត៌មាន”។

កាលពីម្សិលមិញលោក ហេង ឡុងបានប្រគល់ថវិការសប្បុរសជនចំនួន 2800ដុល្លាដែលបានចូលរួមជួយលោក អាន វិសាលដែលក្នុងនោះមានរាយនាមដូចតទៅ៖
១. ឯកឧត្តម​ ហេង​ សួ និងសហការី៣រួបផ្សេងទៀត​2000ដុល្លារ
២. លោកជំទាវ​ ហ៊ុន​ ស៊ី​ ណាត 100ដុល្លា
៣. សមាគមសិល្បករខ្មែរ 100ដុល្លា
៤. លោកជានីម្ចាស់ហាង Happy Palace $500
៥. មិត្តភក្ត័បងហេងឡុង​ 100ដុល្លា
ពេលនេះមហាជនកំពុងតែទន្ទឹមចាំមើលចំពោះចំណាត់ការសមត្ថកិច្ច ដែលជនល្មើសជាក្មេងស្ទាវបានប្រើហឹង្សាមកលើអ្នកចម្រៀង អាន វិសាល។
 សង្ឃឹមថា លោក ហេង ឡុង នឹងជួយគាត់អោយមានយុត្តិធម៌ចំពោះរឿងនេះដើម្បីចាត់វិធានការច្បាប់ដាក់ទោសជនទាំងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here