រំភើបណាស់! តារាស្រី​ ផន សុផារី Suprise ឪពុកម្តាយជាមួយនឹងកាដូរថយន្តទំនើបមួយគ្រឿង(មានវីដេអូ)

0
102

រំភើបណាស់! តារាស្រី​ ផន សុផារី Suprise ឪពុកម្តាយជាមួយនឹងកាដូរថយន្តទំនើបមួយគ្រឿង(មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ច្បាស់ហើយ តារាស្រីអ្នកនាងផន សុផារី ដែលជាតារាសម្តែងដ៏ល្បីល្បាញម្នាក់ ហើយបច្ចុប្បន្ននេះជីវិតគ្រួសាររបស់នាងពោរពេញទៅដោយសុភមង្គលខ្លាំងណាស់ ហើយមិនត្រឹមតែប៉ុណ្ណោះនាងកំពុងតែកាកកបនឹងមុខរបរជំនួញផ្ទាល់ខ្លួនរបស់នាងទៀតផង។

តារាស្រីរូបនេះបច្ចុប្បន្នក៏កាន់តែមានជីវិតកាន់តែប្រែច្រើនជាងមុនឆ្ងាយ កាន់តែស៊ីវិល័យ ក្រោយបានចាប់ដៃគ្នាជាមួយស្វាមីខិតខំរកស៊ីទាំងយប់ទាំងថ្ងៃទម្រាំមកដល់ពេលនេះ។ តែទោះបីជាមានភាពមមាញឹកបែបណា តារាស្រីរូបនេះមិនភ្លេចផ្តល់ក្តីស្រលាញ់ និងសុភមង្គលទៅកាន់អ្នកមានគុណទាំងសងខាង។

កាលពីប៉ុន្មានថ្ងៃមុន នាងបានធ្វើឲ្យម្តាយឪពុកទាំង២រំភើបសឹងតែស្រក់ទឹកភ្នែក ក្រោយនាងបានធ្វើការជូនកាដូដ៏មានតម្លៃថ្លៃដល់អ្នកមានគុណ គឺរថយន្តទំនើប ដឹកដាក់ឡានមកដល់ផ្ទះ ជាមួយនឹងការSurprise យ៉ាងរំភើប ធ្វើឲ្យអ្នកមានគុណសឹងតែស្រក់ទឹកភ្នែកពេលបានឃើញបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here