មាតាបិតាគួរប្រយ័ត្ន ជាមួយនឹងការឆ្កឹះអាចម៍ត្រចៀកកូនតូចលោកអ្នក

0
38

មាតាបិតាគួរប្រយ័ត្ន ជាមួយនឹងការឆ្កឹះអាចម៍ត្រចៀកកូនតូចលោកអ្នក

ការឆ្កឹះអាចម៍ត្រចៀកកុមារតូច វាជារឿងល្អបើយើងធ្វើវាដោយត្រឹមត្រូវ។ ប៉ុន្តែវាពិតជាមិនល្អទាល់តែសោះ បើសំលី ឬក្រណាត់ដែលយកទៅឆ្កឹះនោះវាមិនស្អាតដែលការធ្វើដូចនេះ អាចបង្កើនហានិភ័យ នៃការឆ្លងមេរោគ ឬខូចក្រដាសត្រចៀករហូត និងថ្លង់។ ការសម្អាតត្រចៀកជាទៀងទាត់ គួរតែគ្រប់គ្រាន់ដើម្បីរក្សាអាចម៍ត្រចៀកនៅក្នុងកម្រិតធម្មតា។

សារធាតុដែលបញ្ចេញពីក្រពេញ ធ្វើឲ្យត្រចៀកបង្កើតនូវមុខងាររបស់វា។ វាផ្តល់នូវការគ្របចំពោះ ស្រទាប់ស្បែកនៅនឹងត្រចៀក ដែលជួយឲ្យរន្ធនៃស្បែកពីសើមពេក ឬស្ងួតពេក ដែលជួយការពារការរលាក ឬការឆ្លងមេរោគ។

អាចម៍ត្រចៀកក៏អាចចាប់យកធូលីដី និងមេរោគដទៃទៀត ដែលការពារត្រចៀកពីគ្រោះថ្នាក់ ឬរលាកនៅនឹងក្រដាសត្រចៀក។ ខណៈដែលមនុស្សមួយចំនួនមានអាចម៍ត្រចៀកច្រើនជាងអ្នកដទៃនោះ ក៏ដូចជាមនុស្សមួយចំនួន បែកញើសច្រើនជាងអ្នកដទៃដែរ នេះជាទូទៅ ត្រចៀកបង្កើតអាចម៍ត្រចៀក បានច្រើនដែលវាត្រូវការ។

ក្នុងករណីមួយចំនួន ដុំរឹងនៃអាចម៍ត្រចៀក កើតមាននៅក្នុងរន្ធត្រចៀក ដែលអាចធ្វើឲ្យពិបាកលឺនៅក្នុងត្រចៀក ឬធ្វើឲ្យបាក់តេរីស្ថិតនៅ និងបណ្តាលឲ្យឆ្លងមេរោគ។ ប្រសិនបើបញ្ហានេះកើតមានឡើង សូមកុំរុករបស់អ្វីនៅក្នុងរន្ធត្រចៀក ដើម្បីយកវាចេញ។ ការធ្វើរបៀបនេះអាចជម្រុញ ឲ្យខូចការស្តាប់លឺរហូត។

ប្រសិនបើកូនរបស់អ្នកត្រូវ ការយកអាចម៍ត្រចៀកចេញ គ្រូពេទ្យគួរតែធ្វើវានៅនឹងកន្លែង ដែលមានឧបករណ៍ត្រឹមត្រូវ។ ចំពោះបញ្ហានៃការលឺ ឬឈឺ ឬការរលាកផ្នែកខាងក្នុង ឬខាងក្រៅនៃត្រចៀក សូមពិគ្រោះជាមួយនឹងគ្រូពេទ្យ ដែលអាចពិនិត្យកូនរបស់អ្នក ដើម្បីកំណត់ពីមូលហេតុ ដែលបង្កឲ្យមានវា៕ប្រភព៖ www.health.com.kh

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here