ចង់ដឹងទេ កូនប្រុសឳក សុគន្ធកញ្ញា មានឈ្មោះអ្វី?

0
141

ចង់ដឹងទេ កូនប្រុសឳក សុគន្ធកញ្ញា មានឈ្មោះអ្វី?

ភ្នំពេញ ៖ ប្រិយមិត្តតែងតែមានចំណាប់អារម្មណ៍ខ្លាំងទៅលើតារាចម្រៀងកំពូលប្រចាំផលិតកម្មរស្មី ហង្សមាស គឺអ្នកនាង ឳក សុគន្ធកញ្ញា ដែលជាតារាចម្រៀងស្រីលេចធ្លោក្នុងពិភពសិល្បះចម្រៀងខ្មែរ។ កាលពីម្សិលមិញនេះរំលេចខ្លួនក្នុងកម្មវិធីចុះកុងត្រាធ្វើជាអ្នកផ្សព្វផ្សាយ​ផលិត​ផល​ម្សៅទឹកដោះគោមួយតារាស្រីល្បីទ្រនំហង្សមាស ឱក សុគន្ធកញ្ញា ត្រូវ​បាន​គេចាប់​អារម្មណ៍ខ្លាំង

ខណៈ​ពោះរបស់នាង​កាន់តែធំ ហើយប្រភពសារព័ត៌​មាន​ដែល​ចុះ​ទៅ​ដល់ទីតាំងនោះ​បាន​ផ្សាយថា ​រហូតមកដល់ពេលនេះ​ទារកក្នុងផ្ទៃ​ប្អូនថ្លៃ​ថៅកែ​ហង្សមាស​រូបនេះ​មានវ័យ​ដល់ទៅ៦ខែ ស្របពេល​អាពាហ៍ពិពាហ៍​បាន​រៀបចំ​កាលពីខែ​ឧសភា​ កន្លង​ទៅថ្មីនេះ។

ខណៈពេលនេះម្នាក់ៗក៏កំពុងតែទន្ធឹមរងចាំថ្ងៃកើតរបស់កូនប្រុសដំបូងរបស់អ្នកនាង សុគន្ធកញ្ញា និងលោក អុឹង សុខលីដែរលើសពីនេះនៅក្នុងកម្មវិធីនេះផងដែរ លោក ស្វាមី អ្នកនាង សុគន្ធកញ្ញា បានប្រកាសដល់​​មហាជន និងអ្នករបស់លោកថា កូនរបស់ខ្លួន​ពួកយើងបានសម្រេចចិត្តដាក់ឈ្មោះហៅក្រៅរួចហើយគឺ ឆលី ប៉ុន្តែឈ្មោះពិតជាផ្លូវការ​មិនទាន់​បាន​កំណត់នៅឡើយនោះទេ ចាំដល់កើតជាក់ស្តែង៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here