សំណាងហើយមិនបាក់ជើង! តែនេះជាមេរៀនអោយអ្នកទាំងអស់គ្នាប្រុងប្រយ័ត្ន

0
249

សំណាងហើយមិនបាក់ជើង! តែនេះជាមេរៀនអោយអ្នកទាំងអស់គ្នាប្រុងប្រយ័ត្ន

រឿងរ៉ាវដែលត្រូវប្រុងប្រយ័ត្នអោយបានខ្ពស់មួយទៀតនៃការដើរឡើងលើជណ្តើរយន្ត ដែលហេតុការណ៍នេះបានកើតឡើងជាមួយនឹងនារីជាតារាសម្តែងថៃម្នាក់ដែលនាងបានជួបគ្រោះថ្នាក់ដាច់ជើងខោរបស់នាងដោយសារគៀបចូលនឹងប្រឡោះធ្មេញជណ្តើរយន្តនៅក្នងផ្សារទំនើបមួយកន្លែងគឺមជ្ឈមណ្ឌល MBK នៅកណ្តាលទីក្រុងបាងកក  ខណៈពេលដែលនាងបានដើរទិញអីវ៉ាន់សម្រាប់ថ្ងៃខួបមិត្តស្រីរបស់នាងកាលពីថ្ងៃចន្ទ។

តារាប្រេនសាប៊ូ ប៉ុស្ត៍លេខ ៧ Pimpaporn“ Patty” Sermpanitchakit បានស្លៀកខោជើងវែងរបស់នាងទៅផ្សារហើយគៀបរហែក សំណាងហើយមិនមានគ្រោះថ្នាក់ដល់ជើងរបស់នាង ដោយសារមានការបិទបញ្ជាកុងតាក់អោយឈប់ទាន់ពេលវេលា។

នាងPimpaporn បានសរសេរតាមអ៊ិនធរណេតកាលពីរសៀលម្សិលមិញថា“ ខ្ញុំបានអានព័ត៌មានថារឿងនេះបានកើតឡើងចំពោះភ្ញៀវទេសចរចិនយ៉ាងច្រើនប៉ុន្តែខ្ញុំមិនដែលនឹកស្មានថាវានឹងកើតឡើងដោយផ្ទាល់ចំពោះនាងខ្ញុំទេ” ។

នាងបាននិយាយទៀតថានេះជាមេរៀនសម្រាប់អ្នកទាំងអស់គ្នា ពេលឡើងលើជណ្តើរយន្ត ដោយការស្លៀកពាក់ខោជើងវែងខ្លាំង ស្បៃ ក្រណាត់ដែលជាដើមហេតុនៃគ្រោះថ្នាក់នេះជាយថហេតុ សូមប្រុងប្រយ័ត្ន៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here