សោកស្តាយ! ក្រុមបារ៉ែនដណ្តើមបាន៣ពិន្ទុពីកម្ពុជាដោយយកឈ្នះ ១-០

0
74

សោកស្តាយ! ក្រុមបារ៉ែនដណ្តើមបាន៣ពិន្ទុពីកម្ពុជាដោយយកឈ្នះ ១-០

ភ្នំពេញ៖កីឡាករ Aboulla Yusuf Helal ពាក់អាវលេខ៩ ជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិបារ៉ែន ដណ្តើមបាន៣ពិន្ទុ បន្ទាប់យកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងលទ្ធផល១ទល់០ នៅនាទីទី៧៨។ សម្រាប់ការប្រកួតវគ្គជម្រុះដំណាក់កាលទី២ នៅតំបន់អាស៊ីនៃព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពិភពលោក ២០២២ “FIFA World Cup Qatar 2022” នៅប្រទេសកាតា នាយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្នុងពូល C នាពហុកីឡដ្ឋានជាតិអូឡាំពិក។

ចំពោះការប្រកួតលើកទី១ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានត្រឹមស្មើក្រុមបាល់ទាត់ជម្រើសជាតិហុងកុងលទ្ធផល១ទល់១ ចំណែកក្រុមបាល់ទាត់ជម្រើសជាតិបារ៉ែន បានត្រឹមស្មើក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ាក់ លទ្ធផល១ទល់១។ រីឯប្រកួតលើកទី២ ក្រុមបាល់ទាត់ជម្រើសជាតិបារ៉ែន បានឈ្នះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួល៣ពិន្ទុបន្ថែម ដូច្នេះក្រុមបាល់ទាត់ជម្រើសជាតិបារ៉ែន ទទួលបាន៤ពិន្ទុឈរកំពូលតារាងបណ្តុះអាសន្នពូល C។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ២ប្រកួត ចាញ់មួយ ស្មើមួយ ទទួលបាន១ពិន្ទុ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here