សម័យនេះហើយនៅចាំប្រុសៗដល់ណាទៀត បើប្រុសៗ ពូកែធ្វើឲស្រីៗខូចចិត្ដពេកចឹងៗ

0
118

សម័យនេះហើយនៅចាំប្រុសៗដល់ណាទៀត បើប្រុសៗ ពូកែធ្វើឲស្រីៗខូចចិត្ដពេកចឹងៗ

ហ្វេសបុក៖ ហេតុដែលធ្វើអោយអ្នកស្រលាញ់ភេទដូចគ្នាអាចធ្វើការបកស្រាយបានតាមរយះវិទ្យាសាស្ត្រដែលបង្កឡើងអោយមានអតុល្យភាពនៃអរម៉ូនតេតូស្តេរ៉ូន រឺអឺស្ត្រូសែនមានលក្ខណះមិនប្រក្រតីទើបធ្វើអោយអ្នកមានអត្តចរិត ឬចំនូលចិត្តខុសពីមនុស្សភាគច្រើន។ ការដែលអ្នកស្រលាញ់ភេទដូចគ្នាក៏អាចបណ្តាលមកពីកត្តានេះដូចគ្នា។

មនុស្សយើងគ្រប់គ្នារស់នៅក្នុងធម្មជាតិមួយបានកំណត់ថាប្រុសត្រូវជាគូរនឹងមនុស្សស្រី ប៉ុន្តែប្រសិនជាអ្នកបានជ្រុលចិត្តស្រលាញ់មនុស្សដែលមានភេទដូចគ្នា តើអ្នកគួរធ្វើយ៉ាងណា? តើវាខុសទេដែលអ្នកមានអារម្មណ៍បែបនេះ?ចំពោះរឿងបេះដូង វាគ្មានព្រំដែនដែលអាចកំនត់បានថាត្រូវរឺក៏ខុសនោះទេ។ ពេលខ្លះអ្នកប្រាកដជាខំប្រឹងទប់ចិត្តខ្លួនឯងណាស់មិនអោយខ្លូនឯងគិតរឿងទាំងអស់នោះ ដោយសារអ្នកប្រហែលជាអ្នកមិនចង់អោយអ្នកដទៃមើលមកអ្នកក្នុងផ្លូវមិនល្អ។ ប៉ុន្តែអ្នកនឹងមានអារម្មណ៍ថាអ្នកនឹងមិនមែនជាខ្លួនឯងប្រសិនជាអ្នកនៅតែត្រូវគិតថាអ្នកដទៃអាចនឹងគិតយ៉ាងណាពីអ្នក អ្នកអាចនឹងធ្វើខុសចំពោះខ្លួនឯង។

កត្តាផ្សេងទៀតអាចបណ្តាលមកពីកត្តាសង្គម រឺកត្តាផ្លូវចិត្តដូចជាអ្នកធ្លាប់មានវិបត្តិស្នេហាជាមួយមនុស្សភេទផ្ទុយគ្នា រឺក៏អ្នកនៅជាមួយអ្នកដែលមានវិបត្តិស្នេហាជាមួយមនុស្សភេទផ្ទុយគ្នា ដូច្នេះហើយទើបអ្នកមិនចង់មានទំនាក់ទំនងជាមួយមនុស្សភេទផ្ទុយគ្នា។ រឺក៏វាអាចបណ្តាលមកពីអ្នកសង្កេតថាមនុស្សដែលមានភេទដូចអ្នកនោះមានអត្តចរិតដែលអ្នកចង់បាន ដូចនេះហើយទើបអ្នកអារម្មណ៍ទៅលើគេ។

ប៉ុន្តែវាមិនមែនចម្លែកទេដែលអ្នករកឃើញថាមនុស្សភេទដូចអ្នកមានអត្តចរិតដែលអ្នកចង់បាន ដោយសារតែការដែលមនុស្សពីរអ្នកមានភេទដូចគ្នា ពួកគេរមែងតែមានចំនូលចិត្ត និងការគិតប្រហែលគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here