Honda ប្រាប់កីឡាករអោយសប្បាយចិត្តខ្លួនឯង កុំដើរអោនមុខចុះ ទោះលទ្ធផលបែបនេះក៏ដោយ

0
85

Honda ប្រាប់កីឡាករអោយសប្បាយចិត្តខ្លួនឯង កុំដើរអោនមុខចុះ ទោះលទ្ធផលបែបនេះក៏ដោយ

នាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ៦ និង ៣០ នាទី ល្ងាច ការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះ Preliminary Qualification Round 2 បានចាប់ផ្តើមហើយ ដោយ កម្ពុជា ប៉ះជាមួយ បារ៉ែន នៅ ពហុកីឡដ្ឋានជាតិ ដោយមានអ្នកចូលរួមទស្សនាជាង ៥មុឺន នាក់។

Honda ​ក្រោយ​ចប់​ការ​ប្រកួត​បាន​ដើរ​ជាមួយ​ក្រុម​កីឡាករ​កម្ពុជា ដើម្បី​អរគុណ​ដល់​ពួកគេ​ដែល​ចំណាយ​ពេល​មាន​តម្លៃ​មក​ទស្សនា​ការ​ប្រកួត​របស់​ជម្រើស​ជាតិ។

ប្រាប់​ទៅ​ក្រុម​កីឡាករ​ទាំង​អស់ Honda ​និយាយ​ខ្លាំង​ៗ​ថា​៖ “​យើង​លេង​បាន​ល្អ​ហើយ ​យើង​គួរ​សប្បាយ​ចិត្ត ​មោទនភាព​ខ្លួន​ឯង ​យើង​ត្រូវ​អរគុណ​អ្នក​គាំទ្រ ​យើង​ជា​ក្ដី​ស្រមៃ​របស់​ពួកគេ។ យើង​មិន​ត្រូវ​ដើរ​អោន​មុខ​នោះ​ទេ ​យើង​ត្រូវ​សប្បាយ​ចិត្ត​ចំពោះ​ខ្លួន​ឯង”។

ចប់ការប្រកួតអ្នកគាំទ្រកម្ពុជាជាច្រើនស្រក់ទឹកចេញពីបេះដូងដោយសារលទ្ធផលកម្ពុជាចាញ់បារ៉ែននៅកាលពីល្ងាចមិញ។

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here