ករណីអគ្គីភ័យឆេះសម្រាមដែលដុតខ្វះការប្រុងប្រយ័ត្ន បង្កការភ្ញាក់ផ្អើលចំណាយឡានទឹក២១គ្រឿង

0
35

ករណីអគ្គីភ័យឆេះសម្រាមដែលដុតខ្វះការប្រុងប្រយ័ត្ន បង្កការភ្ញាក់ផ្អើលចំណាយឡានទឹក២១គ្រឿង

នៅថ្ងៃពុធ ទី១១ ខែ​កញ្ញា​ ២០១៩​ វេលាម៉ោង ០០.៣០នាទីមានករណីអគ្គីភ័យ០១លេីកចំណុចដីឡូ ស្តុកស្បោងប្លាស្ទិច មួយកន្លែង​ ផ្លូវលំ ស្ថិតក្នុងភូមិ ព្រែកកំពឹស​ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ច និងក្រុមពន្លត់អគ្គីភ័យបានយករថយន្តពន្លត់អគ្គីភ័យទៅពន្លត់ទាំងយប់កណ្តាលអាធ្រាតបង្កការភ្ញាក់ផ្អើល។ ម្ចាស់ទីតាំងកើតហេតុមានឈ្មោះ: លឹម​ វណី្ណ ភេទប្រុស មូលហេតុដែលនាំអោយឆេះគឺបណ្តាលមកពីដុតសម្រាមខ្វះការប្រុងប្រយ័ត្ន ធ្វើអោយខូចខាត សម្ភារៈ​ ប្រហែល០៥តោន​ គិតជាលុយប្រហែល​០២លានរៀល ។

សមត្ថកិច្ចជំនាញបានប្រើរថយន្តពន្លត់អគ្គីភ័យ ចំនួន២១គ្រឿង ប្រេីប្រាស់ទឹកអស់២១ឡាន របស់ស្នងការដ្ឋាននគរបានរាជធានីភ្នំពេញចំនួន១៨គ្រឿង​ កងរាជអាវុធហត្ថចំនួន០២គ្រឿង​ និងស្រាបៀកម្ពុជាចំនួន០១គ្រឿង​ មិនបណ្តាលអោយប៉ះពាល់ដល់ទ្រព្យសម្បត្តិ​ និងអាយុជីវិតឡេីយ ហើយប្រតិបត្តិការនេះពន្លត់ចប់នៅម៉ោង០៣.៣៥នាទី ថ្ងៃខែឆ្នាំដដែល៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here