ឳមនុស្សអើយមនុស្ស! លោភលន់អីយ៉ាងនេះសូម្បីផ្លូវសាធារណៈក៏ហ៊ុំរបងមិនឲ្យអ្នកភូមិដើរដែរ(មានវីដេអូ)

0
1020

ឳមនុស្សអើយមនុស្ស! លោភលន់អីយ៉ាងនេះសូម្បីផ្លូវសាធារណៈក៏ហ៊ុំរបងមិនឲ្យអ្នកភូមិដើរដែរ(មានវីដេអូ)

មានករណីប្រជាពលរដ្ឋមួយភូមិប្រកែកគ្នាតឹងសរសៃកជាមួយនឹងផ្ទះមួយខ្នងដែលនៅក្បែរផ្លូវ បានធ្វើរបងថ្មបិទផ្លូវមិនអោយប្រជាពលរដ្ឋឆ្លង ដោយហេតុផលថាជាដីរបស់ខ្លួន។ ហេតុការណ៍ឈ្លោះប្រកែកគ្នាគឺនៅត្រង់ចំនុចភូមិត្រពាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមគណនីហ្វេសបុកលោក Veng Sross បានសរសេររៀបរាប់ក្នុងបណ្តាញសង្គមថា៖ “ប្រជាជនប្រហែលជា10គ្រួសារនាំគ្នាតវាដែលមានផ្ទះមួយបានបិតផ្លូវសាធារណះ សូមបង K01 TV Facebook ជួយមកមើលផង នៅភូមិ ត្រពាំងទារ សង្កាត់ ត្រពាំងក្រសាំង ខ័ណ ពោសែនជ័យ រាជធានី ភ្នំពេញ”។

ដូចដែលបានឃើញហើយ សូមអាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធចូលរួមដោះស្រាយបញ្ហានេះផង ពីព្រោះប្រជាជនជាច្រើនគ្រួសារនិយាយជាមួយគាត់លែងស្តាប់បានហើយ!៕


Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here