គួរសង្វេគណាស់! ទើបតែប្រលងបាក់ឌុបជាប់ថ្មីៗ ប្អូនប្រុសបែរជារឿងបែបនេះ

0
271

គួរសង្វេគណាស់! ទើបតែប្រលងបាក់ឌុបជាប់ថ្មីៗ ប្អូនប្រុសបែរជារឿងបែបនេះ

ប្រិយមិត្តបានដឹងហើយថា កាលពីថ្ងៃទី ៩ ខែ កញ្ញាឆ្នាំ ២០១៩លទ្ធផលការប្រឡងបាក់ឌុបប្រចាំរាជធានីភ្នំពេញ និង ខេត្តកណ្តាលបានប្រកាសឲ្យដឹងថាសិស្សជាប់ឬធ្លាក់។ នៅវេលាម៉ោង ១៥ និង០០នាទី ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសឲ្យដឹងថាលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង១៩ សីហា ឆ្នាំ២០១៩មានបេក្ខជនប្រឡងជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង៦៨.៦២ភាគរយ។

ដោយឡែកពិតជាសោកស្ដាយខ្លាំងក្រោយដឹងថាមានយុវជនម្នាក់ ឈ្មោះ ថៃ ដែលទេីបតែប្រលងជាប់ស្រាប់តែទទួលមរណភាពដោយសារលង់ទឹកដែលធ្វើឲ្យគ្រួសារមានទុក្ខយ៉ាងក្រៀមក្រំបំផុតដែលបានបាត់បង់កូនជាទីស្រឡាញ់ទាំងនៅវ័យក្មេងបែបនេះ។ យោងតាមគណនី Hou Vathnak បានបង្ហោះសាររៀបរាប់ថា «Dear ប្អូនប្រុសបង បងមិនបន្ទោសអូនឯងទេ ដែលអូនឯងមិនគោរពពាក្យសន្យា បងមិនខឹងទេ ដែលអូនឯងទុកមិត្តភក្តិបងចោលអោយនៅម្នាក់ឯងបងគ្រាន់តែចង់ហៅ និងសូមអោយប្អូនប្រុសរបស់បងត្រលប់មកវិញ មានមនុស្សជាច្រើនកំពុងរង់ចាំអូន

 

អូនថាអោយតែប្រលងជាប់ អូនដើរលេងជាមួយវី និងបងហី ហេតុអ្វីត្រូវជួបរឿងបែបនេះ? សូមអោយអូនទៅកាន់សុគតិភពណាប្អូនប្រុស មានជាតិក្រោយកុំអោយអូនដូចជាតិនេះទៀត។ Dear មិត្តសម្លាញ់ រឹងមាំឡើងណា ថៃទៅបានសុខហើយ ត្រូវញញឹមអោយគេដឹងថា យើងរឹងមាំពេលដែលគ្មានគេមើលថែ គេមិនចង់ទុកវីឯងចោលទេ គ្រប់យ៉ាងមកពីព្រហ្មលិខិត យើងនៅក្បែរឯង នៅទីនេះ នៅជាកម្លាំងចិត្តសំរាប់ឯង យើងស្រលាញ់ឯងមិត្តភក្ដិ សុភាវី ញញឹមឡើងណា»៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here