ជប៉ុនជួយម៉ាសុីនខួងក្រោមដី ដើម្បីដាក់លូជាលើកដំបូងនៅរាជធានីភ្នំពេញ

0
35

ជប៉ុនជួយម៉ាសុីនខួងក្រោមដី ដើម្បីដាក់លូជាលើកដំបូងនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ បច្ចុប្បន្នដោយសារមានការកកស្ទះលូទឹកដែលបណ្តាលពីកត្តាផ្សេងដូចជាការបោះចោលសម្រាមតាមដងផ្លូវ និងការចាក់ដីលុបបណ្តាញលូជាដើម។ ដើម្បីសម្រួលដល់ការលំបាកទាំងនេះរដ្ឋបាលរាជធានីបានកំពុងយកចិត្តខ្ពស់ចំពោះបញ្ហានេះជាចំបង។

ជាក់ស្តែងយោងតាមគណនីហ្វេសបុកផ្លូវរបស់រដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា គណៈកម្មការរដ្ឋបាលរាជធានីភ្នំពេញនឹងដាក់ឱ្យដំណើរការម៉ាសុីនខួងក្រោមដី ដើម្បីដាក់លូបានចាប់ផ្តើមជាលើកដំបូងនៅរាជធានីភ្នំពេញ ក្នុងគម្រោងការពារទឹកជំនន់ និងកែលំអប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន។ បច្ចេកវិទ្យាថ្មីនេះ នឹងជួយសម្រួលការងារការដ្ឋានកាន់តែឆាប់រហ័ស និងអាចកាត់បន្ថយការកកស្ទះចរាចរណ៍បានយ៉ាងប្រសើរផងដែរ។

ទោះជាយ៉ាងសង្ឃឹមថាដំណើរគាស់កាយដាក់ដោយម៉ាសុីនខួងនេះប្រើការបានល្អ និងមានគុណភាពខ្ពស់ដើម្បីជៀសផុតពីការជន់លិចដូចមុនៗទៀង៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here