ជនជាតិម្នាក់ដេកស្លាប់ក្នុងបន្ទប់បរិមាណរោងចក្រមានស្នាមអារ ក សង្ស័យអំពើឃាតកម្ម(មានវីដេអូ)

0
95

ជនជាតិម្នាក់ដេកស្លាប់ក្នុងបន្ទប់បរិមាណរោងចក្រមានស្នាមអារ ក សង្ស័យអំពើឃាតកម្ម(មានវីដេអូ)

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ត្រូវបានមិត្តភ័ក្ររួមការងារ ចូលទៅប្រទះឃើញស្លាប់នៅក្នុងបន្ទប់ មានស្នាមអារ,ក ឈាមហូរឡើងកក បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់ កន្លែងសម្រាក ឃ្លាំងក្នុងបរិវេណរោងចក្រ សឺពីយ៉ា ខេមបូឌែ ហ្គាមេន ដែលមានទីតាំងស្ថិតនៅ តាមផ្លូវលំ ក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

យោងតាមពត៌មានបឋមបានអោយដឹងថា កន្លែងឃ្លាំងស្តុកឥវ៉ាន់រោងចក្រខាងលើ ជនរងគ្រោះស្នាក់នៅគ្នា២នាក់ ហើយកាលពីយប់ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៩ ជនជាតិចិនម្នាក់ មិនបានស្នាក់នៅជាមួយឡើយ រវល់តែ ទៅផ្ទះសង្សារពេញមួយថ្ងៃហើយព្យាយាមទូរស័ព្ទមកជនរងគ្រោះ តែមិនលើកទទួល ឆាតក៏មិនឆ្លើយតបរហូតមកដល់យប់ថ្ងៃទី១០ ខែមិនា មុនភ្ញាក់ផ្អើល ជនជាតិចិនម្នាក់ ជាមិត្តរួមការងារស្នាក់នៅជាមួយជនរងគ្រោះរូបនោះ បានត្រឡប់មកដល់រោងចក្រវិញ បន្ទប់ឃ្លាំងកន្លែងដេកសម្រាកនោះត្រូវបានជាប់សោ ព្យាយាមទូរស័ព្ទរកជនរងគ្រោះ តែមិនលើក ទើបហៅសន្តិសុខមកជួយផ្លោះរបងចូលហើយគាស់ទ្វារចូលក្នុងបន្ទប់ទើបប្រទះឃើញជនរងគ្រោះដេកស្លាប់មានស្នាមអារ ក ឈាមហូរកកបាត់ទៅហើយ ក៏នាំគ្នាផ្អើលឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ច។

ភ្លាមៗសមត្ថកិច្ច ទាំងមូលដ្ឋាន ទាំងជំនាញ ចុះទៅកំពុងធ្វើការ ពិនិត្យជាក់ស្តែង ដើម្បីធ្វើការស្រាវជ្រាវជុំវិញករណីខាងលើនេះ ៕

ប្រភពវីដេអូ៖ Tvfb

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here