ចូលរួមសោកស្តាយ សមាជិកក្រុមក្មេងខ្មែរ បាត់រថយន្តប្រូសមួយគ្រឿងកាលពី…

0
121

ចូលរួមសោកស្តាយ សមាជិកក្រុមក្មេងខ្មែរ បាត់រថយន្តប្រូសមួយគ្រឿងកាលពី…

ពិតជាគួរអោយសោកស្តាយណាស់ ក្រុមក្មេងខ្មែរម្នាក់បានបាត់រថយន្តរបស់ខ្លួន ដោយចោរបានលួចយកទៅបាត់ស្រមោល។ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក លោក Vannak MC បានសរសេរប្រាប់ឱ្យដឹងពីដំណឹងអាក្រក់មួយ ដែលក្រុមក្មេងខ្មែរ ត្រូវបានចោរ ធ្វើសកម្មភាពលួចយករថយន្ដរបស់លោក រួចគេចខ្លួនបាត់ស្រមោល ដោយសុវត្ថិភាព។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩។

គួររំលឹកផងដែរថាក្រុមក្មេងខ្មែរជាក្រុមតន្រ្តីដ៏មានប្រជាប្រិយភាពខ្លាំងនៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក និងអ្នកនិយមចូលចិត្ដស្ដាប់បទចម្រៀង បែបសម័យ ប្រាកដជាធ្លាប់បានស្ដាប់នូវបទចម្រៀង Original Song ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង នៅក្នុងបណ្ដាញសង្គម YouTube នោះ ក៏ដូចជានៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក គឺបទ “សៀវភៅកំណត់ហេតុស្នេហ៏” ដែលនេះគឺ ជាបទរបស់លោក កៅ ពន្លឺ និងលោក ជា សុជាតិ ដែលពួកគាត់ទាំងពីរ គឺជាសមាជិកក្រុម ក្មេងខ្មែរ។

ក្នុងនោះដែរ លោក Vannak MC ក៏បានសរសេរប្រាប់ឱ្យប្រិយមិត្ដ ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ដឹងយ៉ាងដូច្នេះថា៖”ពីខាងក្រុមក្មេងខ្មែរ​ បានបាត់ឡាន​ ព្រុស​ ពណ៌​ស​ ស្លាកលេខ​ ភ្នំពេញ​ 2AE-3624 បាតចេញពី​ ម្ដុំ​ផ្លូវ​ 310កែង​ 163​ សង្កាត់​អូឡាំពិក​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ វេលាម៉ោង​ ១យប់”៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here