សម្តេចតេជោ៖ រថយន្តក្រុង ១២០គ្រឿងនឹងដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនាឳកាសភ្ជុំបិណ្ឌ

0
49

សម្តេចតេជោ៖ រថយន្តក្រុង ១២០គ្រឿងនឹងដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនាឳកាសភ្ជុំបិណ្ឌ

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចបញ្ជូនរថយន្តដល់ទៅ១២០គ្រឿង ទៅតាមបណ្ដាខេត្តមួយចំនួន ដើម្បីដឹកប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ។ ការសម្រេចនេះ គឺធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ហើយត្រូវបានលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ផ្សព្វផ្សាយលើបណ្តាញសង្គម។

លោក ផៃ ស៊ីផាន សរសេរថា រថយន្តទាំង១២០គ្រឿងនេះ នឹងចាប់ផ្តើមដឹកប្រជាពលរដ្ឋ នៅមុនបុណ្យភ្ជុំបិណ្ឌមួយថ្ងៃ នឹងរហូតដល់ចប់ពិធីបុណ្យនេះ។ យ៉ាងណា អ្នកនាំពាក្យ ពុំបានបញ្ជាក់ឡើយថា រថយន្តទាំងនោះ នឹងត្រូវបញ្ជូនទៅខេត្តណាខ្លះ ក្នុងចំណោមខេត្តទាំង២៤៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here