រយះពេលជាងមួយឆ្នាំទាំងនេះជាសមិទ្ធផល និងស្នាដៃរបស់ឧត្តមសេនីយ៍ឯ៝ក ស ថត

0
33

រយះពេលជាងមួយឆ្នាំទាំងនេះជាសមិទ្ធផល និងស្នាដៃរបស់ឧត្តមសេនីយ៍ឯ៝ក ស ថត

ភ្នំពេញ៖ លទ្ធផលការងារ និងសមិទ្ធផលជាច្រេីន ត្រូវបានកេីតឡេីង ក្នុងរយ:ពេលមួយឆ្នាំដែលឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ចូលកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ។

១. ការពង្រឹងវិន័យ និងការគ្រប់គ្រងកងកម្លាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អោយកាន់តែមានប្រសិទ្ធភាពខ្ពស់។​ ២ ផ្តួចផ្តេីមគំនិតរៀបចំស្នងការដ្ឋានអោយបានស្អាត បរិស្ថានល្អដេីម្បីសមស្របជាកន្លែងធ្វេីការរបស់កងកម្លាំង។ ៣.ផ្តេីមគំនិតសាងសង់អគារថ្មីរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ៤.កិច្ចការងារពង្រឹងសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋ។ ៥.ដឹកនាំបង្រ្កាបទីតាំងប្រេីប្រាស់ និងជួញដូរគ្រឿងញៀនធំៗជាច្រេីនកន្លែង។ ៦.ពង្រឹងការណែនាំ ដល់មន្ត្រីថ្នាក់ក្រោមទាំងអស់ ក្នុងការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋអោយបានលឿន និងឆាប់រហ័ស ដូចជាការធ្វេីអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជាដេីម។ ៧.ណែនាំអោយមានការចុះរៀបចំសណ្តាប់តាមដងផ្លូវសាធារណ:ដេីម្បីកាត់បន្ថយការកកស្ទះ និងធ្វេីអោយទីក្រុងមានណ្តាប់ធ្នាប់។ ៨.លេីកទឹកចិត្តដល់មន្ត្រីក្រោមឱវាទ ដោយការចុះសួរសុខទុក្ខផ្ទាល់ នៅពេលគាត់មានជំងឺ ឬក៏ជួបគ្រោះថ្នាក់ផ្សេងៗ

៩.រៀបចំអោយមានវិន័យល្អ ស្លៀកពាក់អោយបានសមរម្យជាកងកម្លាំង កាត់សក់ខ្លី ជាពិសេសហាមដាច់ខាតមិនអោយមន្ត្រីទៅយាមតាមក្លឹបរាត្រី ។ល។១០.ណែនាំអោយតាមបណ្តា ប៉ុស្តិ៍ ខណ្ឌ ត្រូវតែមានមន្ត្រីប្រចាំការ២៤ម៉ោង ដេីម្បីការពារ រង់ចាំដោះស្រាយ និងទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ។ ១១.ណែនាំដល់ប៉ុស្តិ៍ ខណ្ឌ អោយចុះជាប្រចាំដេីម្បីធ្វេីវេទិការសាធារណ:ដេីម្បីសិក្សាស្វែងយល់អំពីទុក្ខលំបាក បញ្ហាប្រឈម និងសំណូមពររបស់ពលរដ្ឋ៕

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here