កម្មការិនីចំនួន ១២នាក់ នៅខណ្ឌជ្រោយចង្វារ ទទួលបានសេចក្តីសម្រេចផ្តល់តាវកាលិកផ្នែកថែទាំសុខភាព ពីបេឡាជាតិរបបសន្តិសុខសង្គម

0
31

កម្មការិនីចំនួន ១២នាក់ នៅខណ្ឌជ្រោយចង្វារ ទទួលបានសេចក្តីសម្រេចផ្តល់តាវកាលិកផ្នែកថែទាំសុខភាព ពីបេឡាជាតិរបបសន្តិសុខសង្គម
រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារ បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខណ្ឌជ្រោយចង្វារ បានប្រគល់សេចក្តីសម្រេចផ្តល់តាវកាលិកផ្នែកថែទាំសុខភាព ជូនដល់កម្មករិនីជាសមាជិក ប.ស.ស. ដែលសម្រាលកូនចំនួន ៩នាក់ និងថែទាំសុខភាពចំនួន ៣នាក់ ដែលមកពីសហគ្រាសចំនួន ៨កន្លែង។

សូមបញ្ជាក់ថា សម្រាប់សមាជិក ប.ស.ស. ជាកម្មការិនី និងបុគ្គលិកឯកជននៅពេលមានផ្ទៃពោះ នឹងទទួលបានអត្ថប្រយោជន៏ដូចជា៖
ទី១ ទៅទទួលសេវាពិនិត្យសុខភាពមុន និងក្រោយពេលសម្រាល នៅតាមមន្ទីរពេទ្យជាដៃគូរបស់ ប.ស.ស. ដោយឥតគិតថ្លៃ។ ទី២ ទទួលបានការសម្រាលកូននៅតាមមន្ទីរដែលជាដៃគូរបស់ ប.ស.ស. ដោយឥតគិតថ្លៃ។

ទី៣.បន្ទាប់ពីសម្រាលនឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល៖
សម្រាលបានកូនមួយ ទទួលបាន ៤០០ ០០០រៀល សម្រាលបានកូនភ្លោះ (ពីរនាក់) ទទួលបាន ៨០០ ០០០រៀលសម្រាលបានកូនភ្លោះ (បីនាក់) ទទួលបាន ១ ២០០ ០០០រៀល ។ ទី៤ សម្រាប់កម្មការិនី ដែលបម្រើការងារនៅតាមសហគ្រាសនានា បានប្រកាសបង់ភាគទានមកកាន់ ប.ស.ស. បានយ៉ាងតិច ៩ខែ ក្នុងរយៈពេល ១២ខែចុងក្រោយ គិតមកដល់ត្រឹមថ្ងៃសម្រាលកូន និងទទួលបានការឈប់សម្រាកពីការងាររយៈពេល៩០ ថ្ងៃ រួមជាមួយប្រាក់ឈ្នួល ៧០% នៃប្រាក់ឈ្នួលមធ្យមជាប់ភាគទានប្រចាំថ្ងៃ ពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.)៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here