សាស្រ្តា​ចារ្យ​សាកល​វិទ្យាល័យ​កម្ពុជា​ ​ផ្តិត​មេដៃ​ទាមទារ​ប្រាក់ខែ​ ​ដែល​មិនទាន់​បើក​ ​៣ខែ​មក​ហើយ​!!!

0
111

សាស្រ្តា​ចារ្យ​សាកល​វិទ្យាល័យ​កម្ពុជា​ ​ផ្តិត​មេដៃ​ទាមទារ​ប្រាក់ខែ​ ​ដែល​មិនទាន់​បើក​ ​៣ខែ​មក​ហើយ​!!!

សាស្ត្រាចារ្យពេញម៉ោង និងក្រៅម៉ោង នៃសាកលវិទ្យាល័យកម្ពុជា បានរួមគ្នាផ្តិតមេដៃ ស្នើសុំបើកប្រាក់ខែ ដែលយឺត និងស្នើឱ្យមានភាពប្រក្រតីឡើងវិញនៃការបើកប្រាក់បៀវត្ស ។ លិខិតទាមទារនេះ ត្រូវបានគេបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសបុក រួមនឹងស្នាមមេដៃ មានចំនួន១៥នាក់ និងបានសសេរដោយយោងតាមច្បាប់ស្តីពីការងារ ដែលរាជរដ្ឋាភិបាលបានអនុម័ត កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ១៩៩៧ និងយោងតាមស្មារតីនៃកិច្ចពិភាក្សារបស់សាស្រ្តាពេញ និងក្រៅម៉ោង នៃសាកលវិទ្យាល័យកម្ពុជា។

លិខិតនោះ បានសសេរថា ពួកគាត់ពុំទាន់ទទួលបានប្រាកបៀវត្ស ចំនួន ៣ខែមកហើយ ដែលរួមមានខែមិថុនា ខែកក្កដា និងខែសីហា ដោយគ្មានមូលហេតុ ឬការបកស្រាយណាមួយ ស្តីពីភាពយឺតយ៉ាវម្តងណាឡើយ។ សកម្មភាពនេះ បានធ្វើឱ្យពួកគាត់មានការខកចិត្តទៅអ្វីដែលពួកគាត់បានខិតខំបំពេញកាតព្វកិច្ចយ៉ាងខ្ជាប់ខ្ជួន ក្នុងការផ្ទេរនូវចំណេះដឹងដល់និស្សិត និងធានាឱ្យបាននូវគុណភាពអប់រំជូនសាកលវិទ្យាល័យកម្ពុជា។
សាស្រ្តាចា្យទាំងនោះ បានបន្តថា ចាប់តាំងពីឆ្នាំ ២០១៧ រហូតដល់បច្ចុប្បន្ននេះ បញ្ហាប្រាក់បៀវត្ស មានសភាពកាន់តែធ្ងន់ធ្ងរ ដែលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពបុគ្គលិកទូទៅ គ្រូបង្រៀន ក៏ដូចសាស្រ្តាចារ្យ ហើយបញ្ហានេះ វាអាចឈានដល់ការប៉ះពាល់ដំណើរការទូទៅរបស់សាកលវិទ្យាល័យទាំងមូល ជាពិសេសក្នុងការបង្រៀន ដែលជាស្នូលនៃគុណភាព និងកិត្តិសព្ទសាកលវិទ្យាល័យកម្ពុជាតែម្តង ។

រហូតមកដល់ថ្ងៃនេះ គេមិនទាន់ឃើញមានការបំភ្លឺ រឺការដោះស្រាយយ៉ាងណានៅឡើយនោះទេ ប៉ុន្តែប្រភពមួយ បានបង្ហើបថា មិនមែនត្រឹមតែជំពាក់ប្រាក់ខែគ្រូបង្រៀននោះទេ គឺនៅមានបញ្ហា ជំពាក់ប្រាក់ខែបុគ្គលិកទូរទស្សន៍ និងវិទ្យុអាស៊ីអាគ្នេយ៍ផងដែរ ។ កន្លងមកក្រសួងការងារ ក៏បានចុះស៊ើបសួរដែរ តែមិនមានបុគ្គលិកណាចេញមុខតវ៉ា គឺនៅចាំមើលគេ មើលឯង។

ការយឺតយ៉ាវនៃប្រាក់ខែ ពី១ខែ ទៅ១ខែនោះ ធ្វើឱ្យបុគ្គលិកជាច្រើននាក់ បានដើរចេញដោយខ្លួនឯងជាបន្តបន្ទាប់ និងព្រមបោះបង់អតីតភាពការងារដោយខ្លួនឯង ។
Click News មិនអាចសុំការបំភ្លឺពីលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឌមន្ត្រី និងជាគណៈគ្រប់គ្រងសាកលវិទ្យាល័យកម្ពុជាបានទេ ដោយទូរសព្ទមិនអាចទាក់ទងបាន៕


ប្រភព គ្លិចញ៉ូ

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here